ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ដោយបញ្ជាក់ថា ចាប់ពីគល់ស្ពានព្រែកព្នៅ (ស្ពានលីយ៉ុងផាត់) រហូតដល់ផ្លូវជាតិលេខ៦ នឹងត្រូវផ្អាការធ្វើចរាចររយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ដល់ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ។
ន័យសេចក្តីជូនដំណឹងបញ្ជាក់ទៀតថា ការផ្អាកចរាចរណ៍លើកំណាត់ផ្លូវខាងលើ ដើម្បីប្រារព្ធពិធីសម្ពោធវិមាន ឈ្នះ=ឈ្នះ និងអបអរសាទរខួប២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៉ីវិលនៅប្រទេសកម្ពុជា ក្រោមនយោបាយ ឈ្នះ= ឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ។ ពិធីនេះនឹងរៀបចំឡើងនៅថ្ងៃទី២៩ និង៣១ ខែធ្នូ ឆ្នាំ២០១៨ ។
រដ្ឋបាលរាជធានីភ្នំពេញក៏សុំការអធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋ ។ ប៉ុន្តែប្រជាពលរដ្ឋអាចធ្វើដំណើរ ដោយវៀងឆ្លងកាត់តាមស្ពានព្រែកក្តាមវិញ ៕ ជាយក្រុង
...