ឃាត់ខ្លួនប្រុសស្រី២នាក់ដកហូតលុយដុល្លាសែនខ្មោច និងថ្នាំញៀនមួយចំនួន

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រី២នាក់ជិះម៉ូតូឌុបគ្នាឆ្លងកាត់គោលដៅត្រួតពិនិត្យ អនុវត្តន៍ច្បាប់ចរាចរ ឆែររកឃើញមានឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយឈុតនិងលុយដុល្លាសែនខ្មោចមួយចំនួនដែលលាក់ទុកក្នុងប្រអប់ទូរស័ព្ទ កាលពីវេលាម៉ោងជិត១០ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ២០១១ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ វ៉ាន់ រដ្ឋា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិពិតប្រាកដ ស្នាក់នៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ទី២ ឈ្មោះ សេង ស្រីស្រស់ ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកណ្តាល ឃុំដូង ស្រុកបាទី ខេត្តតាកែវ ។ សមត្ថកិច្ចដកហូតបវត្ថុតាងរួមមាន ថ្នាំញៀន លុយសែនខ្មោច ម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1A-6124 ។

បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចនាំទៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print