អាមេរិកបិទទ្វាររដ្ឋាភិបាល ដោយសារសំណើរបស់លោកដូណាល់ ត្រាំ មិនទទួលបានការគាំទ្រ

ចែករំលែក៖

ផ្នែកខ្លះ​នៃរដ្ឋាភិបាល​អាមេរិក ក្រោមរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី២៣ ខែធ្នូ បានប្រកាសបិទទ្វារ ដោយសារតែ​សំណើសុំចាយថវិកា​របស់លោកដូណាល់ ត្រាំ មិនត្រូវបានសមាជិកសភា​គណបក្សប្រជាធិបតេយ្យ​បោះឆ្នោតគាំទ្រនោះឡើយ ។

លោកដូណាល់ ត្រាំ បានស្នើសមាជិក​សភា​ទាំងអស់​អនុម័យយល់​ព្រម​​​ឲ្យរដ្ឋាភិបាលចំណាយប្រាក់​៥ពាន់លានដុល្លារដើម្បី​សាងសង់សញ្ជាំងព្រំដែនអាមេរិក មិចស៊ីកូ ទប់ស្កាត់​ការហូរចូលជនភៀសខ្លួនខុសច្បាប់ ។ ប៉ុន្តែ​អស់រយៈពេលជាច្រើន​ម៉ោង ការអនុម័ត​​ពីសភា​ទៅលើសំណើរបស់លោកដូណាល់ ត្រាំនោះ លទ្ធផលស្មើ សូន្យ ធ្វើឲ្យរដ្ឋាភិបាលលោកដូណាល់ ត្រាំ បង្ខំចិត្តបិទទ្វារដោយផ្នែក ។

គណៈកម្មការសម្របសម្រួលព្រឹទ្ធសភា​នៃគណបក្សប្រជាធិបតេយ្យ​បានបញ្ជាក់ថា បុគ្គលិកសហព័ន្ធប្រមាណ៤២០.០០០​ បន្តធ្វើការងារ ប៉ុន្តែគ្មានប្រាក់បៀវត្សរ៍​បើក​ជូនឡើយ ក្នុងនោះ​មាន​បុគ្គលិកសន្តិសុខ​៤១.០០០នាក់​ផងដែរ។

បុគ្គលិក​បម្រើការងាររដ្ឋាភិបាល​ជាង៣៨០.០០០នាក់​ត្រូវបាន​សម្រាកពីការងារ រួមមាន​បុគ្គលិកអង្គការ ណាសា បុគ្គលិក​ស្ថាប័នអភិវឌ្ឍន៍លំនៅឋានទីក្រុង និងបុគ្គលិកស្ថាប័ន​ពាណិជ្ជកម្ម​ជាង៤១.០០០នាក់ទៀត​ផងដែរ ។ ក្នុងនោះ​ផងដែរ បុគ្គលិក​បម្រើការ នៅNational Park Service ប្រមាណ១៦០០០​ ប្រហាក់ប្រហែល​៨០ភាគ​នៃ​បុគ្គលិក​បម្រើការងារទាំងអស់​ត្រូវបាន​សម្រាក​ពីការងារ ។

ប៉ុន្តែទោះបីយ៉ាងណា បុគ្គលិក មន្ត្រីរាជការ​ខាងរក្សាសន្តិសុខ កងម្លាំង គ្រូពេទ្យ ខាងអាកាសយានដ្ឋាន និងខាងប្រៃសនីយ មិនត្រូវបាន​បញ្ឈប់ពីការងារទេ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print