ចិនសាកល្បងមីស៊ីលការពារដែនអាកាស S-400 ទិញពីរុស្ស៊ី

ចែករំលែក៖

ចិនជាប្រទេសដំបូងគេបង្អស់ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានតម្លៃ៣ពាន់លានដុលលារ អាមេរិក កាលពីឆ្នាំ២០១៥ ដើម្បីទិញប្រព័ន្ធមីស៊ីល ការពារដែនអាកាស ទំនើបបំផុត ពីរុស្ស៊ី ។ កាលពីខែឧសភាឆ្នាំ២០១៨ ប្រព័ន្ធមីស៊ីលទាំងនោះបានប្រគល់ទៅឲ្យប្រទេសចិនតាមការកំណត់។

កម្លាំងទាហានរំដោះប្រជាជនចិន PLA បានចាប់ផ្តើមធ្វើការសាកល្បងដោយជោគជ័យនៅមីស៊ីលការពារ S-400 Triumf ទិញពីរុស្ស៊ី។ នៅពេលសាកល្បង S-400 បានបាញ់ចំគោលដៅមានចម្ងាយ២៥០គីឡូម៉ែត្រ ក្នុងល្បឿន ៣គីឡូម៉ែត្រ ក្នុងមួយវិនាទី ។

តាមរបាយការណ៍ កម្លាំងទាហានការពារជាតិចិនបានប្រើប្រាស់ប្រព័ន្ធ ប្រឆាំងនិងរលក់ធាតុអាកាស រ៉ាដា ប៉ុន្តែមីស៊ីលនៅតែ វាយប្រហារចំគោលដៅដូចការគ្រោងទុក។

កិច្ចព្រមព្រៀងទិញមីស៊ីល S-400 មានតម្លៃ៣ពាន់លានដុល្លារ បានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ហើយប្រព័ន្ធមីស៊ីលដំបូង បានប្រគល់ទៅឲ្យចិននៅក្នុងឆ្នាំ២០១៨នេះ ។ ក្រោយពេលចិន ទិញមីស៊ីល S-400 ពីរុស្ស៊ី ប្រទេសជាច្រើន ក្នុងតំបន់ ក៏បានសម្រេចទិញមីស៊ីលទំនើបនេះក្នុងនោះមានឥណ្ឌា តួកគី សាឌីអារ៉ាប៊ីនិង ប្រទេសមួយចំនួនទៀត ។

បើទោះបីអាមេរិក ប្រតិកម្ម និងគំរាមដាក់ទណ្ឌកម្ម ទៅលើប្រទេសណាដែលទិញអាវុធ ពីរុស្ស៊ីតែ ប្រទេសទាំងនោះនៅតែបន្តទិញ ដើម្បីពង្រឹងសម្ថភាពការពារជាតិ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print