នាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិចុះពិនិត្យទីតាំងពហុកីឡាដ្ឋានជាតិ

ចែករំលែក៖

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន បានអញ្ជើញ ចុះត្រូតពិនិត្យ ទីតាំងពហុកីឡាដ្ឋានជាតិអូឡាំពិកដែលជាកន្លែងត្រៀមប្រារព្ធទិវាថ្ងៃ ៧មករាខួប៤០ឆ្នាំ នៃ ថ្ងៃរំដោះប្រទេសកម្ពុ ជារួចផុតពីអតីតរបបកាប់សម្លាប់មនុស្សខ្មែរក្រហម។

ដំណើរចុះត្រួតពិនិត្យទីតាំងពហុកីឡាដ្ឋានជាតិ បានធ្វើ នៅព្រឹកថ្ងៃ ទី២៤ធ្នូនេះ ក្រោយកិច្ចប្រជុំស្តីពីផែនការការ ពារសន្តិសុខ សណ្តាប់ធ្នាប់ពិធីបុណ្យខួបលើទី៤០នៃ ទិវាជ័យជំនះ៧ មករា និងពិធីសម្ភោធវិមានអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ ដែលបានរៀបចំយ៉ាងម៉ត់ចត់ កាលពីម្សិលមិញ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

អមដំណើរនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន រួមមាន មន្ត្រីជាន់ខ្ពស់នគរបាលថ្នាក់អគ្គស្នងការរង ប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំតាមបណ្តាអង្គភាពដែលជាប់ពាក់ព័ន្ធ បានអញ្ជើញចូលរួម។  គួរបញ្ជាក់ថាទិវា ខួប៧មករាឆ្នាំ២០១៩ខាងមុខនេះ នៅស្តាតអូឡាំពិក នឹងមានប្រជាពលរដ្ឋខ្មែរចូលរួមអបអរសារទប្រមាណជាង បីម៉ឺននាក់។

លោកនាយឧត្តមសេនីយ៍សន្តិ បណ្ឌិត នេត សាវឿន ក្នុងប្រសាសន៍ណែនាំកាលពីម្សិលមិញបានណែនាំ អោយ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់តាមគ្រប់ចំណុចទាំងអស់ក្នុងកិច្ចការពារសន្តិសុខ និងដើម្បីសំរួលការកកស្ទះចរាចរណ៍ផងដែរក្នុងតំបន់បរិវេណនានាដែលស្ថិតនៅក្បែរបរិវេណពហុកីឡាដ្ឋានជាតិ ។ នៅថ្ងៃដដែលនេះផងដែរ ថ្នាក់ដឹកនាំតាមក្រសួងនិងមន្ទីរនានាដែលមានភារកិច្ចចូលរួមក្នុងពិធីបុណ្យ៧មករា ត្រូវគេឃើញថា ក៏បានអញ្ជើញមកពិនិត្យតាមផែននីមួយៗរៀងៗរួមមានការលើកប៉ាណូសាកល្បង ក្នុងបរិវេណ ហុកីឡាដ្ឋានជាតិថែមទៀតផងដែរ ៕តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print