លោក ឃ្លាំង ហួត ផ្ញើលិខិតជូនលោកអភិបាលរាជធានីភ្នំពេញជួយអន្តរាគមន៍ទៅក្រសួងធម្មការរឿង រំកិលឈាបនដ្ឋានចាស់ចេញសាងសង់ឈាបនដ្ឋានថ្មី

ចែករំលែក៖

ភ្នំពេញ: លោកឃ្លាំង ហួតលោកអភិបាលខណ្ឌជ្រោយចង្វាផ្ញើលិខិតជូនលោកអភិបាលរាជធានីភ្នំពេញស្នើសុំ​ជួយអន្តរាគមន៍ទៅក្រសួងធម្មការនឹងសាសនា ឲ្យបញ្ឈប់ការសកម្មភាពក្រុមការងារចម្រុះ ដើម្បីត្រួតពិនិត្យសម្របសម្រួលការរំកិលឈាបនដ្ឋានចាស់ចេញនៃវត្តពោធិព្រឹក្ស និងសាងសង់ឈាបនដ្ឋានថ្មី ស្ថិតនៅស្ពានទី៥ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

នៅក្នុងលិខិតបានរៀបរាប់ថា ទីតាំងវត្តពោធិព្រឹក្ស (ហៅវត្តខ្ទរ) ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែក​លៀប គឺត្រូវបានរាជរដ្ឋាភិបាលសម្រេចរក្សាទុកទីតាំងនេះឲ្យនៅដដែល រួមទាំតម្រូវឲ្យសាលារាជធានីភ្នំពេញ អភិវឌ្ឍន៍តំបន់នេះ និងចូលរួមកសាងសមិទ្ធិផលផ្សេងៗតាមសំណូមពររបស់ប្រជាពលរដ្ឋ និងធ្វើប័ណ្ណកម្មសិទ្ធជូនវត្តផងដែរ។ ក្រោយពីទទួលបានកម្មសិទ្ធ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ រួចព្រះសង្ឃ គណៈកម្មាការវត្ត និងប្រជាពុទ្ធបរិស័ទ្ធ ចំណុះជើងវត្ត រួមទាំប្រជាពលរដ្ឋទូទាំងភូមិខ្ទរ មានភាពសប្បាយរីករាយសារទរក្រៃលែង និងបានថ្លែងអំណរគុណដល់ជរដ្ឋាភិបាល ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុករបស់ប្រជាពលរដ្ឋ។

បច្ចុប្បន្នទីតាំងដីនេះបានក្លាយជាទ្រព្យសម្បត្តិគរុភ័ណ្ឌរបស់វត្ត ហើយគណៈកម្មាការវត្តបានធ្វើបុណ្យផ្ការសាមគ្គី ដើម្បីប្រមូលបច័្ចយមកទិញដីចាក់បំពេញបានមួយផ្នែកតូច និងបានសង់របង់ស័ង្គសីព័ណ្ធជុំវិញផងដែរ។

នៅក្នុងលិខិតនោះបានបញ្ជាក់ទៀតថា ស្រាប់តែពេលថ្មីៗនេះ គណៈកម្មាការវត្តពោធិព្រឹក្ស ហៅវត្តខ្ទរ បសនទទួលលិខិតបង្គាប់ការមួយរបស់ក្រសួងធម្មការ និងសាសនា ស្តីពីការបង្កើតក្រុមការងារចម្រុះ ដើម្បីត្រួតពិនិត្យ សម្របសម្រួល ការរំកិលឈាបនដ្ឋានចាស់ចេញ និងសាងសង់ឈាបនដ្ឋានថ្មី ស្ថិតនៅស្ពានទី៥ សង្កាត់ព្រែក​លៀប ខណ្ឌជ្រោយចង្វា ហើយគណៈកម្មាការវត្តក៏បានធ្វើការផ្សព្វផ្សាយដល់ពុទ្ធបរិស័ទ បានធ្វើឲ្យប្រជាពលរដ្ឋមានការឹងសម្បារ និងមានប្រតិកម្មយ៉ាងខ្លាំង អំពីខ្លឹមសារ នៃខិលិតខាងលើ ហើយប្រជាពលរដ្ឋត្រៀមនឹងធ្វើការប្រមូលផ្តុំគ្នាធ្វើការតវ៉ាជាថ្មីម្តងទៀត ឈានដល់ការបិទផ្លូវជាតិ និងផ្ទុះហឹង្សាជាយថាហេតុ។

ជាក់ស្តែងនាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នាត្រៀមធ្វើការតវ៉ា ដោយឈរបិទផ្លូវជាតិលេខ៦ តែត្រូវបានអាជ្ញាធរសង្កាត់ចុះធ្វើការសម្របសម្រួលទាន់ពេលវេលានិងមានកាសន្យាច្បាស់លាស់ពីជំហររបស់អាជ្ញាធរ ទើបបងប្អូនយល់ព្រមរំសាយ។

លិខិតអន្តរាគមន៍បានបញ្ជាក់ទៀតថា ដើម្បីជៀសវាងការកើតឡើងនូវអធិករណ៍ជាថ្មីពាក់ព័ន្ធដីឈាបនដ្ឋានវត្តពោធិព្រឹក្ស (ហៅវត្តខ្ទរ)នេះ រដ្ឋបាលខណ្ឌ សូមសំណូមពរ លោកអភិបាលរាជធានីភ្នំពេញ មេត្តាជួយអន្តរាគមប៍ទៅក្រសួងធម្មការ និងសាសនា ឲ្យបញ្ឈប់សកម្មភាពក្រុមការងារចម្រុះខាងលើជាបន្ទាន់ ហើយរកវិធីសាស្រ្តសម្របសម្រួលជាមួប្រជាពលរដ្ឋបឲ្យបានច្បាស់លាស់ពីគោលបំណង ដែលចង់អភិវឌ្ឍន៍លើទីតាំងឈាបនដ្ឋានចាស់ ឲ្យបានសមស្រប ក្នុងន័យបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូចអ្វីដែលប្រជាពលរដ្ឋធ្លាប់បានសំណូមពរ គឺការសាងសង់សាលារៀន និងមន្ទីរពេទ្យ៕ ជ្រោយពេជ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print