ខេត្តកំពង់ស្ពឺ ៖ កម្មករចំនួន៣៩នាក់នៅ ក្នុងរោងចក្រផលិតកាបូបយីហោ VENTURAដួលសន្លប់ជាបន្តបន្ទាប់ ហើយត្រូវបានខាងក្រុមហ៊ុនដឹកទៅ មន្ទីរពេទ្យ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញា ក់ផ្អើលកាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិវា លវង់ ឃុំសែនដីស្រុកសំរោងទងខេត្ តកំពង់ស្ពឺ។
បើតាមសម្តីកម្មករក្នុងរោងចក្រខា ងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្មករទាំងអស់កំពុងតែធ្វើការស្រាប់តែមានអាការៈទន់ដៃទន់ជើង រួចក៏ដួលសន្លប់ជាបន្តបន្ទាប់ តែម្តង។ ពួកគេត្រូវបានបញ្ជូនទៅង្គ្រោះបន្ទាន់នៅមន្ទីរសំរាកព្យា បាលទេពមង្គល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១៨កន្លងទៅ ក៏ធ្លាប់កើតមានករណីកម្មករក្នុ ងរោងចក្រខាងលើជាង១០០នាក់ បានដួ លសន្លប់ជាបន្តបន្ទាប់ កាលណោះអះអាងថាដោយសារតែពុ លក្លិនថ្នាំ ហើយត្រូវបានគ្រូពេ ទ្យជួយសង្គ្រោះទាន់ពេលវេលាផងដែរ ៕ សេនា សក្តិ