សមត្ថកិច្ចចម្រុះឡោមព័ទ្ធធនាគារ(ABA)ឃាត់ខ្លួន ជនសង្ស័យ០៣នាក់លបលួចធ្វើសកម្មភាពផ្សេងៗគ្នា

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបង្កឡើងដោយជនសង្ស័យម្នាក់ឡើងតាមដំបូលសណ្ឋាគារ ប៉ងចូលធ្វើសកម្មភាពលួចយកប្រាក់នៅក្នុងធនាគារ( ABA) ខណ:បុគ្គលិកសណ្ឋាគារឃើញទាន់ក៍ស្រែកឆោឡោរំខានដល់សមត្ថកិច្ចចម្រុះមាននគរបាលនៃស្នងការដ្ឋានខេត្តរួមជាមួយកម្លាំងទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុប្រមាណជិត៣០នាក់មកឡោមព័ទ្ធជុំជិតធនាគារ( ABB) និងធ្វើការឆែកឆេរឈានដល់ការឃាត់ខ្លួនបានភ្លាមៗជនសង្ស័យប្រុសចំនួន០២នាក់និងស្រីម្នាក់បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីកសាងសំណុំរឿងទៅតាមនិតិវិធី។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើបានកើតឡើងនៅវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីតាំងធនាគារ( ABA)តាមបណ្តោយវិថីឯករាជ្យត្រង់ចំណុចផ្លូវបំបែកជា០៤ ស្លាកសញ្ញាភ្លើងបញ្ជាចរាចរណ៍ទល់មុខស្ថានីយ៍ ប្រេងសូគីមិុច និងស្ថានីយ៍ប្រេងតូតាល់ស្ថិតក្នុងភូមិ០២ សង្កាត់លេខ០២ ក្រុងខេត្តព្រះសីហនុ។

ប្រភពផ្តល់ព័ត៏មានពី សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថានៅពេលដែលទទួលបានព័ត៏មានពីសន្តិសុខ យាមធនាគារខាងលើសមត្ថកិច្ចចម្រុះបានចុះដល់កន្លែងកើតហេតុនិងបានឡោមព័ទ្ធជុំជិតធនាគារចំនួន២កន្លែងដែលមានទីតាំងក្បែរគ្នាគឺធនាគារអុីសុីលីដានិងធនាគារ( ABA) ដោយការប្រុងប្រយ័ត្នខ្ពស់ហើយកម្លាំងមួយចំនួនចូលធ្វើការឆែកឆេររកជនសង្ស័យបន្ទាប់ពីបែកធ្លាយបុគ្គលិកសណ្ឋាគារស្រែកផ្អើលឆោឡោ។

ប្រភពខាងលើបានបន្តឲ្យដឹងទៀតថាកម្លាំងសមត្ថកិច្ចចម្រុះប្រើរយ:ពេលប្រមាណជាជិតមួយម៉ោងអើបរកឃើញជនសង្ស័យដែលធ្វើសកម្មភាពឡើងជញ្ជាំងហែកដំបូលចូលក្នុងធនាគារ(ABA) ត្រឡប់ចេញមកពីធនាគារមកពួនសម្ងំលាក់ខ្លួននៅក្នុងអាងទឹកក្នុងសណ្ឋាគារដែលជនសង្ស័យស្នាក់នៅក្បែរធនាគារខាងលើ។
ជនសង្ស័យដែលលបឡើងជញ្ជាំងប៉ងចួចយកប្រាក់ពីធនាគារច៊ខាងលើហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សេង វិច្ឆ័យ អាយ្២៧ឆ្នាំ ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅរាជធានីភ្នំពេញ។

សមត្ថកិច្ចចម្រុះបានបញ្ជាក់ឲ្យដឹងទៀតថាមុននិងឈានដល់ការឃាត់ខ្លួនជនសង្ស័យថ្លើមធំហ៊ានប៉ងចូលលួច​យកប្រាក់ពីធនាគារសមត្ថកិច្ចចម្រុះក៍បានធ្វើការឃាត់ខ្លួនបុរសម្នាក់និងស្ត្រីម្នាក់មកស្នាក់នៅផ្ទះសំណាក់ ចំបុីផ្សារលើ ជាប់និងធនាគារខាងលើដែលជាមុខសញ្ញាសេពនិងលក់ចែកចាយគ្រឿងញៀនមានឈ្មោះដូចខាងក្រោមនេះ÷
០ ១/ ឈ្មោះ លន់ ផាន់នី ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ខេត្តអាងយ៉ាង ប្រទេសវៀតណាម។
០២ / លី ធីទៀង ភេទស្រី អាយុ២៥ ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតជាមួយគ្នាបុរសខាងលើ ទាំង០២នាក់ខាងលើជាមុខសញ្ញាជាប់ចោទពីបទសេពនិងលក់ចែកចាយគ្រឿងញៀនដែលសមត្ថកិច្ចកំពុងតែតាមប្រមាញ់។

ក្រោយពីសមត្ថកិច្ចចម្រ្ះបានឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ខាងលើក៍បានបញ្ជូនទៅស្នងការដ្ឋាននគរ បាលខេត្តព្រះសីហនុដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការទៅតាមនិតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print