មេព្រៃខេត្តសៀមរាបឃាត់រថយន្តហាយឡែនដឺ ដឹកសត្វព្រៃជិត៧០០គីឡូក្រាម

ចែករំលែក៖

ខេត្តសៀមរាប​ ៖​ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើបាគង សហការជាមួយផ្នែករដ្ឋបាលព្រៃឈេីបន្ទាយស្រី ចាប់បានរថយន្តហាយឡែនដឺ ដឹកសត្វព្រៃមួយគ្រឿង កំពុងសណ្ដោងគ្នាតាមផ្លូវ

ហេតុការណ៍បង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១៥និង៣០ នាទី ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៨ នៅតាមផ្លូវខាងក្រោយសណ្ឋាគារអង្គរអេរ៉ា ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

ក្រោយពេលឃាត់រថយន្ដបាន ពិនិត្យឃើញ(ប្រភេទអណ្តើកនិងអន្សង) ត្រូវបានសមត្ថកិច្ចជំនាញអូសយកមករក្សាទុកផ្នែករដ្ឋបាលព្រៃឈើដើម្បីថ្លឹងគឺឡូ។

មន្ត្រីផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីលោក លី សុផា បានឲ្យដឹងថា ដោយមានបណ្តាញរាយការណ៍មកពីព្រំដែនមកថា មានរថយន្តដឹកសត្វព្រៃខាងលោកបានចាំល្បាតអស់ជាច្រើនថ្ងៃ ទើបតែប្រទះឃើញរថយន្តនេះកំពុងសណ្តោងគ្នារួចខាងលោកក៏ធ្វើការស្ទាក់ចាប់បានភ្លាមៗតែម្តង លោកបន្តថា ម្ចាស់រថយន្ត មិនស្គាល់អត្តសញ្ញាណទេ បន្ទាប់ពីសមត្ថកិច្ចឃាត់រថយន្តរួចក៏នាំគ្នាបើករថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់អស់។

លោកបានអោយដឹងថា សត្វអណ្តើកចំនួន៤៧៨គីឡូក្រាមស្មើនិង៧៨ក្បាល,សត្វអន្សងចំនួន២១៩គីឡូក្រាមស្មើនិង៥៣ក្បាល។
បន្ទាប់ពីរឹបអូសយកផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី រួចមកកម្លាំងសមត្ថកិច្ចជំនាញបានដកហូតយករថយន្តល្មើសច្បាប់យកមករក្សាទុក រីឯសត្វព្រៃនិងត្រូវយកទៅព្រលែងនៅបឹងទន្លេសាប៕ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print