ភ្នំពេញ : បុរសជនបរទេសម្នាក់បានមកកាន់ស្នាក់ការអន្តោប្រវេសន៍សុំប្ដឹងថា បាត់លិខិតឆ្លងដែនតាមពិតស្នាក់នៅលើទិដ្ឋការហើយគ្មានលទ្ធភាពបង់ថ្លៃទិដ្ឋាការ ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ម៉ោង ១០និង៣០នាទីព្រឹក ស្ថិតនៅផ្ទះលេខ១៣ ផ្លូវលេខ១៥៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
បុរសជនបរទេសសុំប្ដឹងថាបាត់ លិខិតឆ្លងដែនមាន ឈ្មោះ DANIEL ROBERT DIVITO អាយុ៣៥ឆ្នាំ ជន ជាតិអាមេរិក។
កម្លាំងការិយាល័យ បានសាកសួរដឹងថា ជននេះចូលប្រទេសកម្ពុជានៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ គោលបំណងទេសចរ រូបគេស្នាក់នៅ New Mekong Hotel និងLux International Hotel និង ចុងក្រោយស្នាក់នៅSun and Moon Hotel។
រហូតដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ គ្មានទីកន្លែងស្នាក់នៅពិតប្រាកដ ដើរដេកតាមទីសាធារណ: គ្មានលិខិតឆ្លង ដែនជាប់នឹងខ្លួន និងស្នាក់នៅលើសទិដ្ឋាការ (ផុតកំណត់ នៅថ្ងៃ ទី០៩ ខែកញ្ញា ឆ្នាំ២០១៨) និងគ្មានលទ្ធភាព បង់ថ្លៃទិដ្ឋាការស្នាក់នៅ បានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕ ជ្រោយពេជ្រ