បុរសម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ នៅ​បេន​ឡាន​ផ្សារ​វាលរេញ​ ជាមួយ​នឹង​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ ៖ ថ្ងៃទី​២៣ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៥:៤៥  នាទី នគរបាលស្រុកព្រៃនប់ បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​មួយករណី​ នៅ ចំណតរថយន្ត​ផ្សារ​វាល​រេញ​ ឃុំ​វាលរេញ​ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ ឈ្មោះ ឃ្លាំង  វុទ្ធី​  ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅ​ភូមិ​២ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំ​ស្រួច​ ខេត្តកំពុងស្ពឺ ។
ដកហូត វត្ថុតាងរួមមាន៖ ម្សៅក្រាម​ សង្ស័យជា សារធាតុញៀន ចំនួន ៣កញ្ចប់ ទូរស័ព្ទ១គ្រឿង។
បច្ចុប្បន្នសមត្តកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print