ផលិតកម្មមរតក សុំទោស ហ្វៃ សំអាង រឿងយកបទ”ចិត្តខ្លែង”ឲ្យប៊ុត សីហាច្រៀង

ចែករំលែក៖

ភ្នំពេញ ៖ ផ្តើមពីការចូលចិត្តបទចម្រៀង “ចិត្តខ្លែង” ជាសំនៀងរបស់ សេន រ៉ានុត នោះ អតីតតារាចម្រៀងប្រចាំផលិតកម្ម មរតក លោក ប៊ុត សីហា បានយកមកច្រៀងជាថ្មី រហូត លោក ហ្វៃ សំអាង លេចចេញការប្រតិតកម្មរឿងគេយកបទរបស់លោកច្រៀងគ្មានការអនុញ្ញាត។ ទោះជាយ៉ាងណាថ្មីៗនេះផលិតកម្ម មរតក បានចេញមុខសុំទោសព្រោះមិនបានស្វែងយក់ពីប្រភពអ្នកនិពន្ធទំនុកច្រៀង ខណៈដែលបទចម្រៀងនេះគឺជាបទចម្រៀងមរតកដើមក្តី។

ថ្មីៗនេះលោក ហ្វៃ សំអាង ដែលគេស្គាល់ថាជាអ្នកនិពន្ធនិងដឹកនាំរឿង បានចេញសារប្រតិកម្ម និងតារាចម្រៀង ប៊ុត សីហា និងអ្នកគ្រប់គ្រងក្នុងផលិតកម្ម មរតកមេឌា ដែលបានយកបទចម្រៀងភ្លេងមរតកដើមចំណងជើងនិងទំនុកច្រៀងថ្មី”ចិត្តក្លែង”ដែលច្រៀងដោយលោក សេន រ៉ានុត ក្នុងផលិតកម្ម Nice Star យកមកច្រៀងជាថ្មី។

លោក ហ្វៃ សំអាងថាមិនមានការអនុញ្ញាតិ និងជាការមិនស្គាល់ពីប្រភពអ្នកនិពន្ធច្បាស់លាស់ និងព្រមានប្តឹងផលិតកម្មនេះដែលបានយកមកច្រៀងគ្មានការអនុញ្ញាតិ។ ទោះជាយ៉ាងណាការលើកឡើងរបស់អ្នកនិពន្ធរូបនេះត្រូវបានគេរិះគន់ខ្លាំង។ រិះគន់ព្រោះតែនេះជាបទចម្រៀងមរតកដើមគឺបទច្រៀងដោយអ្នកស្រីប៉ែន រ៉ន ដែលត្រូវបានលោកហ្វៃ សំអាងយកមក កាឡៃឲ្យលោក សេន រ៉ានុតច្រៀងនោះទេ ដែលមិនជួយណែនាំក្មេងជំនាន់ក្រោយហើយបែជាគំរាមប្តឹងគេ ទៅវិញ។  

ទោះជាយ៉ាងណាលោក សុខលីម រក្សា ដែលជាអ្នកគ្រប់គ្រងទូទៅនៅផលិតកម្ម មរតកបានចេញសារសុំទោសមួយមានមចំណងជើងថា”អត្ថបទចោរស្រែកឲ្យជួយចាប់ចោរនិងអត្ថបទសុំទោស”។  លោកបញ្ជាក់ថាមួយរយៈនេះលោករវល់ច្រើនហើយសូមទោសផងដែលយកបទរបស់រៀមច្បងមកដែលមិនបានសុំការអនុញ្ញាត្តនិងដាក់ឈ្មោះបង ហើយបើយកមករកលុយគឺហាក់ដូចមិនបានចំណូលអី ទេបងអើយ(ហ្វែ សំអាង) ឥឡូវលុបចោលតាមសំណូមពរបងហើយមិនមានក្នុងឆាណែលការងារខ្ញុំទេក្រុមនេះបង្កើតឡើងដើម្បីជួយឲ្យតារាៗបានល្បីល្បាញនិងគេស្គាល់បន្ថែមទៀត”។

លោកបញ្ជាក់ថា មរតកមេឌាមិនបានបង្កើតឡើងជាទ្រង់ទ្រាយរកចំណូលទេ។លោកថាបរទេសគេលួចយើងច្រើនណាស់បងជួយឲ្យមេធាវីបងជួយរឿងគេលួចសិល្បះរបស់ជាតិយើងផង។ខ្មែរគ្នាឯងលួចគ្នាឯងរឿងសិល្បៈត្រូវបានប្តឹងផ្តល់ប្រកាសតាមហ្វេបុកឲ្យមេធាវីចាត់ការមើលតែក្រុមមួយនេះជាផលិតកម្មដែលបង្កើតឡើងដើម្បីខាំគេខាំឯងចឹងតើជាផលិតកម្មអីដូចគេ?គ្រាន់តែជាមរតកមេឌៀដែលប្រមូលអ្នកសិល្បៈខ្លះមានសម្ថតភាពតែមិនមានកន្លែងបញ្ចេញឲ្យគេឃើញសោះ មកហៅគ្នាជាក្រុមដើម្បីជួយប្រូម៉ូតគ្នាតើ។លោកថាផលិតកម្មក្រណាស់មិនហានលេងជាមួយនិងអ្នកដឹកនាំល្បីល្បាយជើងចាស់ប្រចាំប្រទេសទេ។

លោកបន្តថាលោកបានលុបចោលហើយដូចនេះបទក្រោយៗលោកមិនហានយកបទអ្នកនៅរស់មានជីវិតមកឲ្យក្រុមច្រៀងឡើងវិញទេ។ លោកបញ្ជាក់ថាតាមពិតលោកថាដាក់ បទភ្លេងមរតកដើម ដែលច្រៀងដោយអ្នកស្រីប៉ែនរ៉ម ដែលជាប្អូនលោកយាយប៉ែនរ៉ន។តែយកមកសរសេរទំនុកថ្មីដោយលោកគិនកក្កដាច្រៀងដោយបងលោកសេន រ៉ានុតដែលនៅក្នុងផលិតកម្មរបស់បងប្រុសដ៏ល្បីល្បាយ ហ្វៃសំអាង..។ លោកបញ្ជាក់ថាខាងផលិតកម្មក្រណាស់ មិនមានខ្សែអ្នកធំដូចបងទេនិងគ្មានលុយទេចឹងចាំចូលកុកតែម្តងហើយមើលទៅ សិល្បៈស្រុកខ្មែរលួចគ្នាឯងជាប់កុកតែបើបរទេសលួចទៅម្នាក់ៗអ្នកខ្លះស្ងាត់ដូចចោរលួចសេះ។

លោកចោទជាសំណួរថាតើសិល្បៈស្រុកនេះបក្សពួកឬសិល្បះស្រុកនេះចាំតែខាំអ្នកសិល្បៈដូចគ្នា ដូចដែលគេថាឬ?តើសង្គមលោកិយមួយនេះអាក្រក់ដល់កាលណាទៀត?តើជីវិតសិល្បៈស្រុកខ្ញុំអាចរស់បានយូរទេបើបែបនេះ?បើអត់បណ្តាញគេមិនហៅសម្តែងគេមិនហៅច្រៀងគេមិនឲ្យឱកាសសោះ?ចូររក្សាតំលៃសិល្បៈផងបើមិនចង់បាត់បង់?ចូរថែវប្បធម៌បុរាណផងហាឡើងពេញមាត់គ្រប់គ្នា តែដល់ហៅឡើងទូរទស្សន៍ បើអត់លេចចេញគូទឬញាក់ចង់ដាច់សរសៃកូនទេកុំសង្ឃឹមបានឡើងច្រៀងនឹងគេ។

ជាចុងក្រោយលោកសូមទោសដល់លោកពូរៀមច្បង ហ្វៃសំអាងផងដែលប៉ះលើបទរបស់រៀមច្បងមិនបានសុំ។ហើយអរគុណលោកពូដែលបានជួយអប់រំជាគំនិតខ្លះៗដ៏មានន័យក្នុងការប្រាប់ប្អូន។ជូនពរលោកពូសុខភាពល្អក្នុងឆ្នាំថ្មីជោគជ័យលើការងារនិងសុវត្តិភាពក្នុងការធ្វើដំណើរកំសាន្ត៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print