កំហុសកើតឡើងដោយសារស្រវឹងស្រា​ បើកម៉ូតូកង់បីកៀររថយន្តគេ សងសំណង៥០ដុល្លារបញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ខណៈបើកបរម៉ូតូកង់បីទាំងស្រវឹងស្រាជ្រុលកៀរពីមុខរថយន្តឡិចសុីស RX300បណ្តាលអោយរងការខូចខាតផ្នែកខាងមុខ​ កាលពីវេលាម៉ោង៨នឹង១៥នាទីយប់ថ្ងៃទី២៤ខែធ្នូ្នឆ្នាំ២០១៨តាមបណ្តោយផ្លូវ២១៥កែងផ្លូវ184នៅចំណុចស្តុបផ្សារដេប៉ូស្ថិតនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា។

តាមប្រភពពត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើរថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រពណ៌សពាក់ស្លាកលេខភ្នំពេញ2AT-8582បើកបរតាមបណ្តោយផ្លូវ182ក្នុងទិសដៅពីលិចទៅកើតខណៈបើកមកដល់ចំណុចកើតហេតុខាងលើនេះរថយន្តហាយឡេនឌ័របើកឆ្លងផ្លូវស្តុបក៏ស្រាប់តែមានអុំបុរសវ័យចំណាស់ម្នាក់បើកម៉ូតូកង់បីមួយគ្រឿងមិនបានប្រយ័ត្នធ្វើដំណើរស្របទិសដៅគ្នាហើយម្ចាស់កង់បីគាត់ស្រវឹងស្រាបើកលឿនឆ្លងផ្លូវបត់ឆ្វេងដោយមិនបានមើលក្រោយក៏ជ្រុលទៅគៀរចំក្បាលរថយន្តខាងមុខបណ្តាលអោយរបូតកាងនឹងបែកស្តុបខាងមុខផ្នែកខាងស្តាំភ្លាមៗនោះដែលរថយន្តហាយឡេនឌ័រគាត់ក៏អែបខាងដើម្បីចរចាគ្នាជាមួយម្ចាស់កង់ហើយម្ចាស់កង់បីគាត់ក៏ព្រមទទួលស្គាល់កំហុកដោយសុំសងថ្លៃជួសជុលរថយន្តចំនួន50$ប៉ុន្តែខាងរថយន្តហាយឡេនឌ័រមិនព្រម អស់រយះពេលជិតកន្លះម៉ោងក៏បានសមត្ថកិច្ចជួយសម្រប់សម្រួលទើបត្រូវរ៉ូវគ្នា ។

ក្រោយពេលកើតហេតុខាងម្ចាស់រថយន្តហាយឡេនឌ័រគាត់ព្រមទទួលសំណង់ចំនួន50$ដើម្បីបញ្ចប់
រឿងនៅនឹងកន្លែងកើតហេតុ៕ ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print