ញាក់សាច់!! រថយន្តរ៉េហ្វ័របើកគៀរថយន្តរ៉េងរ៉ូវើរចតលើដងផ្លូវ រងការខូចខាតទ្វារបន្តិចបន្តួច តែម្ចាស់ទារសំណង២មុឺនដុល្លារ

ចែករំលែក៖

    ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងក្នុងល្បឿនល្មម តែមិនប្រយ័ន្នបានរេចង្កូតជ្រុលទៅគៀរថយន្តមួយគ្រឿងទៀតដែលចតលើដងផ្លូវបណ្ដាលរងការខូចខាតទ្វារមុខផ្នែកខាងឆ្វេង និងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង​៧និង១០នាទីយប់ ថ្ងៃទី២៤ ខែធ្នូរ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩៣ ត្រង់ចំនុចមុខហាងកាត់​ដេខេធីម៉ូជ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តរ៉េហ្វ័រ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ2M-9735 ធ្វើដំណើរពីជើងទៅត្បូង ខណះមកដល់ចំនុចកើតហេតុខាងលើក៏ជ្រុលទៅបុករថយន្តរ៉េងរ៉ូវើរសេរីទំនើបពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AV-3337 ដែលកំពុងធ្វើដំណើរលើដងផ្លូវ ចំពេញមួយចំហៀងបណ្ដាលរងការខូចខាតទ្វារមុខផ្នែកខាងឆ្វេងយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួស ។
 ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរសម្របសម្រួលគ្នា ដោយរថយន្តរ៉េងរ៉ូវើរដែលចតលើដងផ្លូវខុសច្បាប់ហើយនោះបែរជាទាសំណងឲ្យសង២ម៉ីនដុល្លារ ដោយខាងរថយន្តរ៉េហ្វ័រមិនមាន លុយសងទេមានតែពាក្យសំទោស ហើយមិនមានការលើកលេង និងត្រូវរូវគ្នា ទើបសមត្ថកិច្ចទាក់ទងទៅជំនាញ ចរាចរណ៍ក្រុងមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print