តុលាការអាមេរិកសម្រេចឲ្យកូរ៉េខាងជើង​សងសំណងជាទឹកប្រាក់​៥០១លានដុល្លារ​ ​ដល់ការស្លាប់របស់និស្សិត​អាមេរិក

ចែករំលែក៖

តុលាការកូរ៉េខាងជើងបានសម្រេចសងសំណង​ដល់គ្រួសារនិស្សិត  Otto Warmbier ​ដែលបានប៉ះពាល់ដល់​ខួរក្បាល​ ពេលឃុំខ្លួននៅក្នុងទីក្រុងព្យុងយ៉ាង មុនពេលដោះលេងឲ្យទៅកាន់អាមេរិកវិញ ​កាលពីឆ្នាំ​២០១៧ ។

លោក Beryl A.Howell ​តុលាការស្រុក​ Columbia ​ក្នុងទីក្រុងវ៉ាស៊ីនតោនអាមេរិក កាលពីថ្ងៃទី​២៤ខែធ្នូ​បានសម្រេចថា​ កូរ៉េខាងជើងត្រូវតែទទួលសុខត្រូវ ពីការធ្វើទារុណកម្ម ចាប់ជាចំណាប់ខ្មាំង និង សម្លាប់ដោយមិនឆ្លងការកាត់ក្តីទៅលើនិស្សិត​ Otto Warmbier ។

និស្សិត​អាមេរិកត្រូវបានដោះលេងឲ្យវិលត្រឡប់ទៅកាន់អាមេរិកវិញ​នៅខែមិថុនាឆ្នាំ​២០១៧ ក្នុងស្ថានភាព​ សន្លប់ ហើយស្លាប់ក្រោយការខិតខំជួយសង្គ្រោះ​អស់រយពេលជាង​១ខែ​នៅមន្ទីពេទ្យអាមេរិក ។

ទឹកប្រាក់ដែលភាគីកូរ៉េខាងជើងត្រូវប្រគល់ឲ្យគ្រួរសានិស្សិត  Otto Warmbier ​រួមមាន ថ្លៃចំណាយសម្រាប់ មន្ទីពេទ្យ ៩៦ពាន់ដុល្លារ និងជាង​៣០០លានដុល្លារ ផ្តល់ឲ្យឪពុកម្តាយ​និងជាង​១៥០លានដុល្លារ​ជាទ្រព្យសម្បត្តិផ្ទល់ខ្លួនរបស់  Otto ​Warmbier ។ នៅក្នុងសេចក្តីសម្រេច​ខាងលើ លោកស្រីចៅក្រម​បានបញ្ចាក់ថា ការផ្តល់សំណងយ៉ាងច្រើននោះគឺជាការដាក់ទណ្ដកម្មទៅលើកូរ៉េខាងជើង ក្នុងគោលដៅរារាំងហេតុការអាក្រក់បែបនេះកើតឡើង នៅពេលអនាគត់​។

វាជារឿងដ៏លំបាកសម្រាប់ គ្រួសាររបស់​ Otto Warmbier ​ ទទួលប្រាក់សំណងដ៏ច្រើនបែបនេះ​ ប៉ុន្តែរដ្ឋាភិបាល ប្រធានាធិបតីដូណាលត្រាំ​អាចនិង អនុវត្តន៍ នៅក្នុងជំនួបពិភាក្សាស្តីពី​ការរំសាយអាវុធបរមាណូ ជាមួយកូរ៉េខាងជើង ។ ការរំសាយអាវុធបរមាណូ​ គឺជាសំណងដល់គ្រួសារជនរង្គ្រោះ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print