រឿង”ព្រលឹងមនុស្សរស់”ចាក់បញ្ចាំងចំថ្ងៃគ្រីស្មាសទទួលការចាប់អារម្មណ៍ខ្លាំង

ចែករំលែក៖

ភ្នំពេញ ៖ ភាពយន្តកំប្លែង ភ័យរន្ធត់ដែលរៀបរាប់អំពីជំនឿលើការអន្ទងព្រលឹង របស់ផលិតកម្ម LA Film គឺរឿង”ព្រលឹងមនុស្សរស់” បានប្រកាសធ្វើការចាក់បញ្ចាំងជាផ្លួវការហើយនៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៨នេះនៅគ្រប់រោងភាពយន្តទំនើបនៅកម្ពុជា។ ចាក់បញ្ចាំងភ្លាមភាពយន្តនេះទទួលបានការគាំទ្រ ស្វាគមន៍ពីទស្សនិកជនភ្លាមៗ។

រឿង”ព្រលឹងមនុស្សរស់”បានចូលរួមសម្តែងដោយតារាសម្តែង តារាកំប្លែងប្រុសស្រីល្បីឈ្មោះជាច្រើននៅកម្ពុជា និងត្រូវបាកគេរំពឹងថាជាភាពយន្តលេចធ្លោរមួយនៅចុងឆ្នាំនេះ។ ភាពយន្តនេះមានការចូលរួមសម្តែងដោយតារាសម្តែងកញ្ញាគៀតសុវណ្ណាឡាងនាយគ្រឿននាយពែកមីលោកជាសុវណ្ណនរាលោកទេពរិនដារ៉ូនាយBIG លោកងួនសុបិនជាដើម។ភាពយន្តនេះត្រូវបានដឹកនាំសម្តែងដោយផលតករផលិតរឿង”ភូមិអត់មនុស្ស”និងរឿង”ទង់ព្រលឹង”គឺលោកឌៀបសុវណ្ណតារា។

តារាសម្តែងគៀតសុវណ្ណាឡាងបានបញ្ជាក់ថាជាភាពយន្តថ្មីប្លែកសម្រាប់ទស្សនិកជនដែលផលិតករនិងសិល្បករបានខិតខំរួមគ្នាចូលរួមផលិតនិងសម្តែង។នាងថាមានផលលំបាកជាច្រើនដែលជួបប្រទះទាំងការថតនៅពេលយប់ជ្រៅនិងក្នុងល្អាងជាដើម។នាងរំពឹងថាភាពយន្តនេះនឹងក្លាយជាចំណីអារម្មណ៍ថ្មីមួយប្លែកបន្ថែមទៀតសម្រាប់ទស្សនិកជនហើយនាងក៏រំបឹងថានឹងទទួលបានការគាំទ្រស្នាដៃថ្មីនេះនៅពេលចាក់បញ្ចាំងផងដែរ។

តំណាងផលិតកម្មបានបញ្ជាក់ថាការផលិតភាពយន្តនេះព្រោះតែអបិយជំនឿលើការអន្ទងព្រលឹងមនុស្សដែលបាត់បង់វិញ្ញាណ និងហៅព្រលឹងមនុស្សដែលបានស្លាប់បាត់បង់ជិវិត នៅតែស្ថិតក្នុងអារម្មណ៍ប្រជាជនខ្មែរដែលមានជំនឿលើព្រលឹងនិយម។ ក្រោយសម្រិតសម្រាំងការផលិតអស់ជាច្រើនខែផលិតកម្មLA Film បានសម្រេចបញ្ចេញស្នាដៃថ្មីចុងក្រោយរបស់ខ្លួនគឺរឿង”ព្រលឹងមនុស្សរស់”ដែលបកស្រាយអំពីជំនឿមួយនេះ៕

  ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print