ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេបានឃាត់ ខ្លួនជនជាតិអូស្ដ្រាលីម្នាក់ដែរជាគ្រូកីឡាវ៉ៃបុកក្រោយពីរកឃើញថាជននេះមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់មនុស្សម្នាក់នៅប្រទេសអូស្ដ្រាលីហើយ រត់គេចខ្លួនមកពួនសម្ងំលាក់ខ្លួននៅ ប្រទេសខ្មែរដោយស្នាក់នៅក្នុងសណ្ឋាគារយីហោឃ្វីនហ្វូតរាជធានីភ្នំពេញ ។
ករណីចុះបង្ក្រាបឃាត់ខ្លួនជនជាតិ អូស្ដ្រាលីខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ចំណុចផ្លូវលេខ១១៨ កែងលេខ៥ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌ ដូនពេញ ។ ជនសង្ស័យឈ្មោះ BAGNATO ANTONIO ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិអូស្ដ្រាលី សាសនាយេស៊ូ មុខ របរសព្វថ្ងៃជាគ្រូកីឡាវ៉ៃបុកនិងស្នាក់ នៅសណ្ឋាគារឃ្វីនហ្វូតបន្ទប់លេខ៦០៥ ដែលមានទីតាំងលេខ៨២ នៅផ្លូវលេខ ១៣៦ កែងផ្លូវលេខ៥ សង្កាត់ផ្សារ កណ្ដាល១ ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីមន្ដ្រីកងរាជ អាវុធហត្ថខណ្ឌដូនពេញបានឱ្យដឹងថា បន្ទាប់ពីជនសង្ស័យដែលជាគ្រូកីឡាវ៉ៃ បុកជនជាតិអូស្ដ្រាលីរូបនេះបានប្រើ អំពើឃាតកម្មគិតទុកជាមុន(សម្លាប់) ទៅលើមនុស្សប្រុសម្នាក់នៅប្រទេស អូស្ដ្រីលីរួចហើយគឺរូបគេបានចាកចេញពីប្រទេសអូស្ដ្រីលីកាលពីឆ្នាំ២០១៤មកម្ល៉េះមករស់នៅប្រទេសកម្ពុជាដើម្បី លាក់ខ្លួននៅរាជធានីភ្នំពេញដោយនឹក ស្មានថាអាចរត់រួចខ្លួន។ លុះដល់ថ្ងៃកើត ហេតុខាងលើគឺកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញផ្នែកការិយាល័យស្រាវ ជ្រាវបទល្មើសព្រហ្មទណ្ឌដែលដឹកនាំ ដោយលោកវរសេនីយ៍ទោ ម៉ាំង សុខលុច្យ បានធ្វើការស្រាវជ្រាវដឹងច្បាស់ថា ជន សង្ស័យបានជួលបន្ទប់សណ្ឋាគារខាងលើស្នាក់នៅហើយនោះក៏ចុះមកសហការ ជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញមកឃាត់ខ្លួនជនសង្ស័យនេះបាន តែម្ដង ។
ក្រោយឃាត់ខ្លួនជនសង្ស័យនេះ ហើយមន្ដ្រីអាវុធហត្ថបានបញ្ជាក់ទៀតថា បន្ទាប់ពីជនសង្ស័យរូបនោះបាន ព្យាយាមគេចខ្លួនអស់រយៈពេលជាងមួយឆ្នាំរហូតដល់កម្លាំងជំនាញធ្វើការស្រាវ ជ្រាវចាប់បានរួចបញ្ជូនជនសង្ស័យរូប នោះទៅទីញ្ជាការអាវុធហត្ថរាជធានី ភ្នំពេញដើម្បីចាត់ការទៅតាមនិតិវិធីផងដែរ ៕
ដោយ៖ ស ដារ៉ា