ឧកញ៉ា​ ឌួង​ ឆាយ​ ប្តឹង​បកវិញ​បីចំណុចទៅប្រធាន​គណបក្ស​ខ្មែរ​

ចែករំលែក៖

ភ្នំពេញ​៖កាលពី​ថ្ងៃទី​២៤​ ខែ​ឆ្នាំ​ ​ឧកញ៉ា​ ឌួង​ ឆាយ​ អ្នក​មាន​ស្តុកស្តម្ភ​ ប្តឹង​បក​លោក​សុខ​សុវណ្ណ​ វឌ្ឍនា​សាប៊ុង​ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ ទៅ​តុលាការ​ ។

លោក​ វឌ្ឍនា​សាប៊ុង​ ជា​ប្រធាន​បក្ស​ដែល​មិន​ជាប់​ឆ្នោត​ឡើយ​ តែ​បាន​ចូល​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​ មាន​ងារ​ជា​ទេសរដ្ឋមន្ត្រី​ ។

តាម​ពាក្យ​បណ្តឹង​ ឧកញ៉ា​ ឌួង​ ឆាយ​ ស្នើ​សុំ​ទៅ​តុលាការ​៣ចំណុច​ គឺ​ ទី១​ ឱ្យ​លោក​វឌ្ឍនា​សាប៊ុង​ សុំទោស​ជា​សាធារណៈ​ ទី២​ ឃាត់ខ្លួន​និង​ឃុំ​ខ្លួន​ លោក​ វឌ្ឍនា​សាប៊ុង​ និង​ ទី៣​ ទារ​ជំងឺ​ចិត្ត​៤ម៉ឺន​លាន​រៀល​ ។

ការ​ប្តឹងផ្ដល់​នេះ​ គឺ​ ធ្វើ​ក្រោយ​ លោក​វឌ្ឍនា​ សាប៊ុង​ ប្តឹង​ឧកញ៉ា​ ឌួង​ ឆាយ​ មុន​ ដោយ​សុំ​ឱ្យ​តុលាការ​ឃាត់ខ្លួន​ឧកញ៉ា​ ឌួង​ ឆាយ​ ដូច​គ្នា​ ៕ចេស្តា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print