ភ្នំពេញ៖កាលពីថ្ងៃទី២៤ ខែឆ្នាំ ឧកញ៉ា ឌួង ឆាយ អ្នកមានស្តុកស្តម្ភ ប្តឹងបកលោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក ទៅតុលាការ ។
លោក វឌ្ឍនាសាប៊ុង ជាប្រធានបក្សដែលមិនជាប់ឆ្នោតឡើយ តែបានចូលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ មានងារជាទេសរដ្ឋមន្ត្រី ។
តាមពាក្យបណ្តឹង ឧកញ៉ា ឌួង ឆាយ ស្នើសុំទៅតុលាការ៣ចំណុច គឺ ទី១ ឱ្យលោកវឌ្ឍនាសាប៊ុង សុំទោសជាសាធារណៈ ទី២ ឃាត់ខ្លួននិងឃុំខ្លួន លោក វឌ្ឍនាសាប៊ុង និង ទី៣ ទារជំងឺចិត្ត៤ម៉ឺនលានរៀល ។
ការប្តឹងផ្ដល់នេះ គឺ ធ្វើក្រោយ លោកវឌ្ឍនា សាប៊ុង ប្តឹងឧកញ៉ា ឌួង ឆាយ មុន ដោយសុំឱ្យតុលាការឃាត់ខ្លួនឧកញ៉ា ឌួង ឆាយ ដូចគ្នា ៕ចេស្តា
...