រថយន្តបែនដឹកដីកិនយុវជនម្នាក់ស្លាប់ និងប្រុសស្រី២នាក់ទៀតរងរបួសធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកដីប៉ះជាមួយម៉ូតូ១គ្រឿង កិនយុវជនម្នាក់បណ្តាលអោយបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងប្រុសស្រី២នាក់ផ្សេងទៀតបានរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ សម្តេចឪភ្លាមផងដែរ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោងជិត២រសៀលថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ ទល់មុខធនាគាររអេស៊ីលីដា ស្ថិតក្នុងភូមិស្ពានខ្ពស់ ក្រុម៧ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។

ជនរងគ្រោះដែលបានស្លាប់ មានឈ្មោះហៅថា ហ្សូ អាយុ១៦ឆ្នាំ ម្នាក់ទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានធ្វើដំណើររួមជាមួយមិត្តភ័ក្រ្ត២នាក់ទៀត។ នាក់ទាំង៣នាក់បានធ្វើដំណើររួមគ្នាដោយម៉ូតូម៉ាកហុងដាពណ៌ខ្មៅស្លាកលេខភ្នំពេញ1FC-2971។ ចំណែករថយន្តបង្កមានម៉ាក នីសាន់ពណ៌លឿន ចង្កូតស្តាំ ស្លាកលេខស្លាកលេខភ្នំពេញ2-1527។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានអោយដឹងទៀតថា មុនពេលកើតហេតុ គេឃើញយុវជនប្រុសស្រី៣នាក់បើក
ម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងពេលដែលមកដល់ចំណុចកើតហេតុ មានផ្លូវបត់ឆ្វេង ហើយម៉ូតូមិនបានប្រយ័ត្ន ស្របពេលនោះមានរថយន្តដឹកដី បើកចេញមកបណ្តាលអោយម៉ូតូបុករថយន្តរួចកិនយុវជន
ម្នាក់បែកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែក២នាក់ផ្សេងទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែកអ្នកបើករថយន្តដឹកដីបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះវាស់វែងរថយន្តនិងម៉ូតូយកទៅរក្សាទុកបណ្តោះអាន្ននៅនគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ ។ ចំណែកសពសម្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print