ឪពុកក្មេក​ដែល​កូនប្រសារ​កាប់​ឱ្យ​ របួសធ្ងន់​បំណង​ផ្ដាច់​ពូជ​បាន​ស្លាប់​ហើយ

ចែករំលែក៖

​ខេត្ដកំពង់ចាម​៖​ ឪពុកក្មេក​ដែល​ត្រូវ​ កូនប្រសា​កាប់​ឱ្យ​របួសធ្ងន់​បំណង​ផ្ដាច់​ ពូជ​បាន​ទទួលមរណភាព​ហើយ​កាលពី​ វេលា​ម៉ោង​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ក្នុង​មន្ទីរពេទ្យ​ជោ​រៃ​ ស្ថិត​ នៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ។​ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ទម្លាយ​ ឱ្យ​ដឹង​ពី​ក្រុម​គ្រួសារ​សាច់ញាតិ​ជន​រង​ គ្រោះ​ដែល​មក​ដេក​កំដរ​ជន​រង​គ្រោះ​នៅ​ ក្នុង​មន្ទីរពេទ្យ​ក្រោយ​ពី​បញ្ជូន​ពី​មន្ទីរ​ ពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត​មក​វះកាត់​ នៅ​មន្ទីរពេទ្យ​ជោ​រៃ​ ក្រោម​ការ​ព្យាយាម​ អស់​លទ្ធភាព​ពី​ក្រុម​គ្រូពេទ្យ​ ។​

IMG-20151201-WA0033-657x1024

​តាម​ប្រភព​ពី​ក្រុម​គ្រួសារ​បានឱ្យ​ដឹង​ ទៀត​ថា​ ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ ព្រោះតែ​របួស​ ធ្ងន់​ច្រើន​កន្លែង​ពិសេស​នៅ​ត្រង់​ក្បាល​ ដែល​មិ​ន​អាច​ឱ្យ​ជន​រង​គ្រោះ​ទ្រាំទ្រ​នឹង​ ការ​ឈឺចាប់​បាន​ ។​

​ប្រភព​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ បានឱ្យ​ដឹង​ដែរ​ថា​ សាកសព​ជន​រង​គ្រោះ​ ឈ្មោះ​ សាយ​ សា​ខន​ ត្រូវ​បាន​ដឹក​បញ្ជូន​ ទៅ​ស្រុក​កំណើត​នៅ​ខេត្ដកំពង់ចាម​ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ជុំវិញ​ការ​ស្លាប់​និង​សោកនាដកម្ម​ក៏​ រន្ធត់​នៅ​ក្រុម​គ្រួសារ​មួយ​ដែល​ត្រូវ​កូន​ ប្រសា​សម្លាប់​ផ្ដាច់​ពូជ​នេះ​នគរវត្ដ​មិន​ អាច​រក​ការ​ឆ្លើយ​តប​ពី​លោក​ បែន​ រ័​ត្ន​ ស្នងការ​នគរបាល​ខេត្ដកំពង់ចាម​បាន​ទេ​ កាលពី​រសៀល​ថ្ងៃ​ទី​៤​ ខែធ្នូ​ ដោយ​ទូរស័ព្ទ​ ចូល​ពុំ​មាន​អ្នក​ទទួល​ ។​

​ទោះជា​យ៉ាងណា​ក៏​ដោយ​គេ​បានដឹង​ ថា​ កូនប្រសា​ជា​ឃាតក​ដ៏​ឃោរឃៅ​ ដែល​បាន​កាប់សម្លាប់​ម្ដាយ​ឪពុកក្មេក​ ព្រមទាំង​ប្រពន្ធ​និង​កូន​តូច​២​នាក់​របស់​ ខ្លួន​នេះ​ក៏​បាន​ស្លាប់​ហើយ​ដែរ​ក្រោម​កង់​ រថយន្ដ​កិនបំបែក​ក្បាល​ក្រោយ​ពី​ព្យាយាម​ រត់គេច​ខ្លួន​ ។​

​គួរ​រំឭក​ថា​ កាលពី​វេលា​ម៉ោង​១១​ និង​៥​នាទី​យប់​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ មាន​ករណី​ឃាតកម្ម​សម្លាប់​ ផ្ដាច់​ពូជ​មួយ​ពី​សំណាក់​កូនប្រសា​ប្រុស​ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​នៅ​ក្នុងភូមិ​ពែង​មាស​ ជើង​ ឃុំ​ស្ពឺ​ ស្រុក​ចំការលើ​ ខេត្ដ​កំពង់​ ចាម​ ។​ ក្រោយ​ពី​សម្លាប់​ម្ដាយក្មេក​ ប្រពន្ធ​ កូន​តូច​ប្រុស​ស្រី​២​នាក់​ និង​ឪពុក​ ក្មេក​របួសធ្ងន់​រួច​ជនសង្ស័យ​បាន​រត់គេច​ ខ្លួន​ ។​ ជន​រង​គ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​ សម្លាប់​ទី​១-​ឈ្មោះ​ ចាន់​ធី​ សុភា​នី​ ភេទ​ ស្រី​ អាយុ​៤៥​ឆ្នាំ​ ជា​ប្រពន្ធ​ (​ស្លាប់​),​ ទី​២-​ឈ្មោះ​ ម៉ៅ​ យៀង​ ភេទ​ស្រី​ អាយុ​ ៦៤​ឆ្នាំ​ ជា​ម្ដាយក្មេក​ (​ស្លាប់​),​ ទី​៣-​ឈ្មោះ​ ធី​ សៀង​ហ៊ី​ ភេទ​ស្រី​ អាយុ​៦​ឆ្នាំ​ ជា​កូន​ (​ស្លាប់​),​ ទី​៤-​ឈ្មោះ​ ធី​ សីហា​ ភេទ​ប្រុស​ ជា​កូន​ (​ស្លាប់​)​ និង​ទី​៥-​ឈ្មោះ​ ស្វាយ​ សា​ខន​ អាយុ​៦៩​ឆ្នាំ​ ជា​ ឪពុកក្មេក​ រង​របួសធ្ងន់​ ។​

​ក្រោយ​ពី​សម្លាប់​ម្ដាយក្មេក​ ប្រពន្ធ​ និង​កូន​២​នាក់​ ព្រមទាំង​ឪពុកក្មេក​ឱ្យ​ របួសធ្ងន់​រួច​ហើយ​នោះ​ជន​ដៃដល់​ជា​កូន​ ប្រសា​ឈ្មោះ​ អេ​ង​ ធី​ បាន​រត់គេច​ខ្លួន​តែ​ ត្រូវ​រថយន្ដ​កិន​បែប​ក្បាល​ស្លាប់​ ។​

​នៅ​ថ្ងៃ​ទី​ប្រទះ​ឃើញ​សាកសព​ជន​ដៃ​ ដល់​សម្លាប់​ប្រពន្ធ​កូន​ឪពុក​ម្ដាយក្មេក​ នេះ​លោក​ឧត្ដមសេនីយ៍​ បែន​ រ័​ត្ន​ ស្នងការ​ នគរបាល​ខេត្ដកំពង់ចាម​បានឱ្យ​ដឹង​ថា​ ក្នុង​ពេល​ដែល​កម្លាំង​នគរបាល​កំពុង​ ប្រទាក់ក្រឡា​តាម​ប្រមាញ់​គ្រប់​ទីកន្លែង​ទាំង​ក្នុង​និង​ក្រៅ​ខេត្ដ​ក៏​ដូច​តាម​មាត់​ ច្រកព្រំដែន​ផង​នោះ​សមត្ថកិច្ច​បាន​ប្រទះ​ឃើញ​សាកសព​ឃាតក​សម្លាប់​ម្ដាយ​ ក្មេក​ ប្រពន្ធ​ កូន​ និង​ឪពុកក្មេក​ត្រូវ​ រថយន្ដ​កិន​ខ្ទេច​ក្បាល​ស្លាប់​ហើយ​ ។​

​លោក​ឧត្ដមសេនីយ៍​បន្ដ​ថា​ សព​ជន​ សង្ស័យ​ត្រូវ​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​ ប្រមាណ​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវលំ​ក្នុងភូមិ​ វាល​ធំ​ ឃុំ​គគីរ​ធំ​ ស្រុក​បារាយណ៍​ ខេត្ដ​ កំពង់ធំ​មាន​ចម្ងាយ​៥​គីឡូម៉ែត្រ​ពី​ព្រំ​ ប្រទល់​ខេត្ដកំពង់ចាម​និង​ប្រមាណ​៨​គីឡូ​ ម៉ែត្រ​ពី​ផ្ទះ​ឃាតក​និង​ក៏​ជា​កន្លែង​ដែល​ឃាតក​ធ្លាប់​មក​ស៊ីឈ្នួល​លើក​ថ្ម​ ៕​

IMG-20151201-WA0022

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print