​និស្សិត​ពេទ្យ​ម្នាក់​ត្រូវ​ចោរឆក់​កាបូប​ដួល​របួសធ្ងន់​

ចែករំលែក៖

​ខេត្តស្ទឹងត្រែង​៖​ និស្សិត​សាលា​ពេទ្យ​ភូមិភាគ​១​ម្នាក់​ត្រូវ​បាន​ចោរឆក់​កាបូប​បណ្ដាល​ឲ្យ​ ដួល​រង​របួសធ្ងន់​កាលពី​វេលា​ម៉ោ​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ក្រោយ​វត្ត​លើ​ ស្ថិត​ក្នុងភូមិ​លើ​ សង្កាត់​ស្រះ​ឫស្សី​ ក្រុង​ស្ទឹង​ត្រែង ​។​

IMG-20151204-WA0084

​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ ឈ្មោះ​អូន​ ឈុ​ន​គ្រី​ ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​ ជា​និស្សិត​ពេទ្យ​មាន​ទីលំនៅ​ក្នុងភូមិ​ព្រះ​រំកិល​ ឃុំ​ព្រះ​រំកិល​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្តស្ទឹងត្រែង​ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ព្រែក​ ក្រុង​ស្ទឹង​ត្រែង​ ។​

​ប្រភព​ព័​ត៍​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ ខណៈ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​រង​របួសធ្ងន់​ ហើយ​ត្រូវ​បាន​មិត្ត​ភ័ក្ដិ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ នៅ​មន្ទីរពេទ្យ​ខេត្ត​។​ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បញ្ជាក់​ថា​ បែក​ក្រដាសត្រចៀក​ខាងឆ្វេង​ និង​រង​របួស​ក្បាល​ផ្នែក​ខាងឆ្វេង​ ជា​ហេតុ​ធ្វើ​ឲ្យ​នាង​មាន​សភាព​រវើរវាយ​ និយាយ​មិន​ចេញ​។​ បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​របស់​ក្រុម​ គ្រូពេទ្យ ​។​

ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹង​ត្រែង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ដោយសារ​កន្លង​មក​ករណី​ឆក់​បែប​នេះ​ បាន​កើត​ឡើងជា​ញឹកញាប់​ ហើយ​ក្រុម​ចោរឆក់​ទាំងនោះ​ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ជា​ច្រើន​លើក​ច្រើន​សា​រួច​មក​ហើយ​ផង​ដែរ​។​ ហេតុ​ដូចនេះ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ ជួយ​បង្កើន​សមត្ថភាព​បន្ថែម​ទៀត​ដើម្បី​សុវត្ថិភាព​ប្រជាពលរដ្ឋ​ក្នុង​ ក្រុង​-​ខេត្ត​ទាំងមូល​៕​

...

ដោយ៖ សា​វុ​ទ្ធ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print