ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជាប់​ពាក់ព័ន្ធ​ករណី​ចោរកម្ម​(​លួច​ម៉ូតូ​)​ នៅ​ក្នុង​ក្រុង​បាន​លុង

ចែករំលែក៖

​ខេត្តរតនគិរី​៖​ សមត្ថកិច្ច​នគ​បាល​ប៉ុ​ស្ថ៍​សង្កាត់​ឡា​បាន​សៀ​ក​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​កាលពី​ថ្ងៃ​ទី​០៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ត្រង់​ចំណុច​ កន្លែង​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ស្ថិត​នៅ​ក្នុងភូមិ​តា​អង​ ឃុំ​តា​អង​ ស្រុក​កូន​មុំ​។​

IMG-20151204-WA0089

យោង​តាម​របាយការណ៍​ប៉ុ​ស្ថ៍​នគ​បាល​សង្កាត់​ឡា​បាន​សៀ​កបាន​ឲ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​០៣​ខែធ្នូ​ឆ្នាំ​២០១៥​ វេលា​ម៉ោង​៦​ និង​០០​នាទី​ព្រឹក​មាន​ករណី​លួច​ម៉ូតូ​ចំនួន​១​គ្រឿង​ ម៉ាក​ហុងដា​អាយ​ខុន​ព​ណ៍​លឿង​ ស​ពាក់​ស្លាក​លេខ​រតនគិរី​១B០៧០១​លេខ​ម៉ា​ស៉ី​ន​៨០១៣៤៧៦​នៅ​ត្រង់​ចំណុច​ច្រកចូល​ផ្សា​បាន​លុង​ស្តិ​ត​នៅ​ភូមិ​ជ័យ​ជំនះ​សង្កាត់​ឡា​បាន​សៀ​ក​។

​លោក​ផ​ន​ ទុំ​ នាយ​ប៉ុស្តិ៍​ឡា​បាន​សៀ​ក​ស្តីទី​បាន​បញ្ជាក់​ថា​ ជនសង្ស័យ​មានឈ្មោះ​ សួន​ រិ​ន​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ជនជាតិ​ខ្មែរ​មាន​ទីលំនៅ​តំបន់​១០១​ខេត្តស្ទឹងត្រែង​មុខរបរ​កម្មករ​ ។

លោក​បន្ត​ទៀត​ថា​ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​កម្លាំង​បាន​ ដកហូត​វត្ថ​តាង​បាន​ម៉ូតូ​ចំនួន​១​គ្រឿង​ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ​ លឹ​ម​ សុជាតា​ភេទ​ ស្រី​អាយុ​៤៧​ឆ្នាំ​ជនជាតិ​ខ្មែរ​មាន​ទីលំនៅ​ភូមិ​ជ័យ​ជំនះ​សង្កាត់​ឡា​បាន​សៀ​ក​ក្រុង​បាន​លុង​ មុខរបរ​លក់ដូរ​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគ​បាល​សង្កាត់​ឡា​បាន​សៀ​ក​ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ ៕​

IMG-20151204-WA0088

IMG-20151204-WA0091

IMG-20151204-WA0087

IMG-20151204-WA0090

...

ដោយ៖ ​សា​វុ​ទ្ធ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print