ការបង្កើនទំនាក់ទំនងទំនាក់ទំនងជាមួយប្រទេសវេណេហ្ស៊ូអេឡា របស់រុស្ស៊ី ពិតជាមិនអត់ប្រយោចន៍នោះឡើយ ដោយរុស្ស៊ីបានសម្លឹងឃើញ ធុនធានធម្មជាតិ រ៉ែមាសដ៏សម្បូរបែប នៅក្នុងប្រទេសនេះ ។ ទាំងនោះហើយបានជារុស្ស៊ីបង្កើនទីតាំងយោធាជាលើកដំបូងនៅក្នុងប្រទេសនេះដើម្បីការពារផលប្រយោជន៍របស់រុស្ស៊ីនៅទីនោះ។
នៅពេលនេះមន្ត្រីវេណេហ្ស៊ូអេឡា បានសម្រេច បើកភ្លើងខៀវ ដល់បណ្តាក្រុមហ៊ុនរុស្ស៊ី ចូលរួមក្នុងការឃួងយករ៉ែមាសដ៏សម្បូរបែបនៅទីនេះ។ អគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅវេណេហ្ស៊ូអេឡា លោក Vladimir Zaemsky បានប្រកាសឲ្យថឹងថា វេណេហ្ស៊ូអេឡា បានផ្តល់អាទិភាពដល់ប្រទេសរុស្ស៊ីនៅក្នុងការឃួងរ៉ែមាស ពេជ្រក្នុងប្រទេសនេះ។
តាមរបាយការរបស់សមាគមន៍ មាសពិភបលោក បានប្រកាសឲ្យដឹងថានៅក្នុងប្រទេសវេណាហ្ស៊ូអេឡាមានមាស់ប្រមាណ ១៥០តោន ឈរលំដាប់ទី២៥នៅលើពិភពលោក ។ ប៉ុន្តែវេណេហ្ស៊ូអេឡា កំពុងប្រឈមនិងវិបត្តិសេដ្ឋកិច្ច ដោយការដាក់ទណ្ឌកម្ម ពីអាមេរិក ។ ចាប់តាំងពីរដើមឆ្នាំ២០១៨ មក ទីក្រុងវ៉ាស៊ីនតោនបានហាមប្រាមពលរដ្ឋអាមេរិក និងបណ្តាក្រុមហ៊ុន បញ្ឈប់ការរកស៊ីជាមួយវេណេហ្ស៊ូអេឡា ។
កាលពិដើមខែធ្នូកន្លងមក វេណេហ្ស៊ូអេឡា និងរុស្ស៊ីបានចុះហត្ថលេខា វិនិយោគទឹកប្រាក់៥ពាន់លានដុល្លារ ដើម្បីបង្កើនការឃួងយកប្រេង ឡើងដល់១លានបារ៉ែល ក្នុងមួយថ្ងៃ៕