កុំចេះតែហ៊ាន! ទះមួយដៃទាត់មួយជើង នគរបាល​ចាប់ដាក់ខ្នោះចឹង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ច​នគរបាល​ឃាត់​ខ្លួន​ចាប់ដាក់ខ្នោះដៃបុរ​សជាប្តី បន្ទាប់​ពីទះប្រពន្ធ ១ដៃរួចទាត់ថែម ១ជើងទៀត ដែលគេសង្ស័យជាករណីកើតរោគភ្លើងប្រចណ្ឌ។​
 ករណី​ហឹង្សា​ក្នុងគ្រួសារ​ខាងលើ បាន​បង្កករភ្ញាក់ផ្អើលឡងនៅវេលាម៉ោង១​និង០៥នាទី រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុច​ភូមិស្វាយជ្រុំ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
 ប្រភព​ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាលបឹងបត់កណ្ដោលបានឲ្យដឹងថា ស្រ្តី​ជា​ប្រពន្ធ​ដែលរងនូវកណ្ដាប់ និងជើងរន្ទះបុរសជាប្តីឈ្មោះ អិត ស្រីម៉ៅ ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ បានប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុប្តីរបស់គាត់ឈ្មោះ ទួន មុំ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បានឈ្លោះប្រកែកគ្នា ជាមួយខ្លួន​ដោយចោទ​ប្រកាន់ថា រូបគាត់មា​នសាហាយស្ម​ន់ជាមួយ​បុរសផ្សេង តែទោះជា​គាត់​ប្រកែក​មិនមាន​ការពិតទេ ក៍លោកប្តី(ទួន មុំ)មិនព្រមស្ដាប់ដែរ  រហូតដល់វាយ​រូបគាត់បណ្តាល​ឲ្យមាន​របួសស្នាមរបួដ ហើយក៏​មកប្តឹង​សមត្ថកិច្ច​ជួយអន្តរាគមន៍ឃាត់ខ្លួនយក​មកប៉ុស្តិ៍​នគរបាលរដ្ឋបាល ដើម្បីធ្វើ​ការអប់រំ៕ ប៉ិម ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print