ជនជាតិចិនម្នាក់បានស្លាប់ នៅក្នុងមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ដោយគាំងបេះដូង

ចែករំលែក៖

ខេត្តសៀមរាប ៖ ជនជាតិចិនម្នាក់បានស្លាប់ នៅក្នុងមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែក្រុង/ខេត្តសៀមរាប កាលពីវេលាម៉ោងប្រហែល១២និង០៥នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថាជនរងគ្រោះឈ្មោះ BAI CHANGJUN ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិចិន ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ នឹងបានបន្តដំណើរមកកាន់ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ២០១៨ ស្នាក់នៅបន្ទប់លេខ២០៣ សណ្ឋាគារ គ្រីស្តាល់ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប។

  តាមការសាកសួរមិត្តភ័ក្ត្របានឲ្យដឹងថានាវេលាម៉ោងប្រហែល១០និង៤០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងពេលកំពុងទស្សនាប្រាសាទបាយ័នជនរងគ្រោះក៏ស្រាប់តែមានអការៈមិនស្រួលខ្លួនហើយត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ រហូតដល់វេលាម៉ោងប្រហែល១២និង០៥នាទី ជនរងគ្រោះក៏បានស្លាប់។

  ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនៅលើខ្លួនសាកសពពុំមានអ្វីគួរឲ្យកត់សម្គាល់ឡើយ និងតាមការពិនិត្យរបស់លោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការខេត្ត បានសន្និដ្ឋានថា៖ជនរងគ្រោះស្លាប់ដោយគាំងបេះដូង។

សាកសពត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត(ពេទ្យរុស្ស៊ី)តាមសំណូម ពររបស់មិត្តភ័ក្ត្រ និងតំណាងស្ថានកុងស៊ុល ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print