រុស្ស៊ី​ក្តាប់ឱកាសឃួងយករ៉ែមាសនៅក្នុងប្រទេសវេណេហ្ស៊ូអេឡា

ចែករំលែក៖

ការបង្កើនទំនាក់ទំនងទំនាក់ទំនងជាមួយប្រទេសវេណេហ្ស៊ូអេឡា របស់រុស្ស៊ី ពិតជាមិនអត់ប្រយោចន៍នោះឡើយ ដោយរុស្ស៊ីបានសម្លឹងឃើញ ធុនធានធម្មជាតិ រ៉ែមាសដ៏សម្បូរបែប នៅក្នុងប្រទេសនេះ ។​ ទាំងនោះហើយបានជារុស្ស៊ី​បង្កើនទីតាំងយោធាជាលើកដំបូងនៅក្នុងប្រទេសនេះ​ដើម្បីការពារផលប្រយោជន៍របស់រុស្ស៊ីនៅទីនោះ។

នៅពេលនេះមន្ត្រីវេណេហ្ស៊ូអេឡា បានសម្រេច បើកភ្លើងខៀវ ដល់បណ្តាក្រុមហ៊ុនរុស្ស៊ី ចូលរួម​ក្នុងការឃួងយករ៉ែមាសដ៏សម្បូរបែបនៅទីនេះ។ អគ្គរដ្ឋទូតរុស្ស៊ី​ ប្រចាំនៅវេណេហ្ស៊ូអេឡា លោក​ Vladimir Zaemsky ​បានប្រកាសឲ្យថឹងថា វេណេហ្ស៊ូអេឡា  បានផ្តល់អាទិភាពដល់ប្រទេសរុស្ស៊ីនៅក្នុងការឃួង​រ៉ែមាស ពេជ្រ​ក្នុងប្រទេសនេះ។

តាមរបាយការរបស់សមាគមន៍ ​​​​​​​​​មាសពិភបលោក  បានប្រកាសឲ្យដឹងថា​នៅក្នុងប្រទេសវេណាហ្ស៊ូអេឡា​មានមាស់ប្រមាណ ១៥០តោន​ ឈរលំដាប់ទី​២៥នៅលើពិភពលោក ។ ​ប៉ុន្តែវេណេហ្ស៊ូអេឡា កំពុងប្រឈមនិងវិបត្តិសេដ្ឋកិច្ច ដោយការដាក់ទណ្ឌកម្ម ពីអាមេរិក ។ ចាប់តាំងពីរដើមឆ្នាំ​២០១៨ មក ទីក្រុងវ៉ាស៊ីនតោន​បានហាមប្រាមពលរដ្ឋអាមេរិក និងបណ្តាក្រុមហ៊ុន បញ្ឈប់ការរកស៊ីជាមួយវេណេហ្ស៊ូអេឡា ។

កាលពិដើមខែធ្នូកន្លងមក វេណេហ្ស៊ូអេឡា និងរុស្ស៊ីបានចុះហត្ថលេខា វិនិយោគ​ទឹកប្រាក់៥ពាន់លានដុល្លារ ដើម្បីបង្កើនការឃួងយកប្រេង ឡើងដល់​១លានបារ៉ែល ក្នុងមួយថ្ងៃ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print