ខេត្តរតនគិរី៖ សមត្ថកិច្ចនគបាលប៉ុស្ថ៍សង្កាត់ឡាបានសៀកឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង៦និង៣០នាទីព្រឹកត្រង់ចំណុច កន្លែងត្រួតពិនិត្យអាវុធជាតិផ្ទុះស្ថិតនៅក្នុងភូមិតាអង ឃុំតាអង ស្រុកកូនមុំ។
យោងតាមរបាយការណ៍ប៉ុស្ថ៍នគបាលសង្កាត់ឡាបានសៀកបានឲ្យដឹងថាកាលពីថ្ងៃទី០៣ខែធ្នូឆ្នាំ២០១៥ វេលាម៉ោង៦ និង០០នាទីព្រឹកមានករណីលួចម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាអាយខុនពណ៍លឿង សពាក់ស្លាកលេខរតនគិរី១B០៧០១លេខម៉ាស៉ីន៨០១៣៤៧៦នៅត្រង់ចំណុចច្រកចូលផ្សាបានលុងស្តិតនៅភូមិជ័យជំនះសង្កាត់ឡាបានសៀក។
លោកផន ទុំ នាយប៉ុស្តិ៍ឡាបានសៀកស្តីទីបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ សួន រិនភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរមានទីលំនៅតំបន់១០១ខេត្តស្ទឹងត្រែងមុខរបរកម្មករ ។
លោកបន្តទៀតថាក្រោយពីឃាត់ខ្លួនជនសង្ស័យកម្លាំងបាន ដកហូតវត្ថតាងបានម៉ូតូចំនួន១គ្រឿងចំណែកជនរងគ្រោះមានឈ្មោះ លឹម សុជាតាភេទ ស្រីអាយុ៤៧ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិជ័យជំនះសង្កាត់ឡាបានសៀកក្រុងបានលុង មុខរបរលក់ដូរ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលនគបាលសង្កាត់ឡាបានសៀកដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ ៕
ដោយ៖ សាវុទ្ធ