បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឯកទេស​ការពារ​គីមី​សាស្ដ្រ

ចែករំលែក៖

​ខេត្ដកំពង់ឆ្នាំង​៖​ សាលា​ជំនាញ​ឯក​ ទេស​គីមី​សាស្ដ្រ​ជា​សាលា​មួយ​របស់​ កង​យោធពលខេមរភូមិន្ទ​(​ខ​.​ភ​.​ម​)​ឋិត​ ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​ទីចាត់ការ​ ការពារ​គីមី​សាស្ដ្រ​អគ្គបញ្ជាការ​ ក្នុង​ ភូមិសាស្ដ្រ​ឃុំ​ចម្ការ​ស្វាយ​ ស្រុក​សាមគ្គី​ មាន​ជ័យ​ ខេត្ដកំពង់ឆ្នាំង​ ។​

nkw_3 copy

​ចាប់តាំងពី​បង្កើត​ឡើង​សាលា​រួម​ ចំណែក​យ៉ាង​សកម្ម​បណ្ដុះបណ្ដាល​ធន​ ធាន​មនុស្ស​ក្នុង​ខ​.​ភ​.​ម​បានជា​ច្រើន​លើ​ ជំនាញ​ឯកទេស​ការពារ​គីមី​សាស្ដ្រ​ ។​ នៅ​ ពេល​ថ្មីៗ​នេះ​សាលា​បាន​បញ្ចប់​វគ្គ​ហ្វឹក​ ហ្វឺ​ន​បណ្ដុះបណ្ដាល​ជំនាញ​ឯកទេស​ការ​ ពារ​គីមី​សាស្ដ្រ​ជំនាន់​ទី​៤​ ដែល​ពិធី​នេះ​ បាន​ប្រារឰ​ក្រោម​វត្ដមាន​លោកនាយ​ ឧត្ដមសេនីយ៍​ ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជា​ ការ​រង​ខ​.​ភ​.​ម​ និង​ជានា​យក​ទីចាត់ការ​ ហ្វឹកហ្វឺន​អគ្គបញ្ជាការ​ ដោយ​មានការ​ ចូលរួម​ពី​ថ្នាក់ដឹកនាំ​ តាម​បណ្ដា​ ស្ថាប័ន​ កងឯកភាព​ចំណុះ​ក្រសួងការពារជាតិ​ អគ្គបញ្ជាការ​ និង​ភ្ញៀវ​កិត្ដិយស​ អាជ្ញាធរ​ ដែនដី​ គ្រប់​លំដាប់ថ្នាក់​បាន​ចូលរួម​ ។​

​លោក​ឧត្ដមសេនីយ៍ឯក​ ឈឹ​ម​ សា​វុ​ធ​ នាយក​ទីចាត់ការ​ការពារ​គីមី​សាស្ដ្រ​ឱ្យ​ ដឹង​ថា​ ឆ្លើយ​តប​ទៅ​នឹង​ការ​យកចិត្ដ​ទុក​ ដាក់​របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ ទីចាត់ការ​ការពារ​គីមី​សាស្ដ្រ​ និង​សាលា​ ហ្វឹកហ្វឺន​ការពារ​គីមី​សាស្ដ្រ​ បាន​ជម្រុញ​ ការ​ហ្វឹកហ្វឺន​ជំនាញ​គីមី​សាស្ដ្រ​ ដែល​ជា​ ជំនាញ​មួយ​សម្រាប់​ការពារ​កងទ័ព​លើ​ សមរភូមិ​ប្រយុទ្ធ​ និង​ប្រជាពលរដ្ឋ​ពេល​ មាន​ខ្មាំង​ប្រើប្រាស់​អាវុធ​គីមី​ ឬ​បង្ក​ឡើង​ ដោយ​ពួក​ភេរវ​ករ​ កងទ័ព​គីមី​សាស្ដ្រ​មាន​ ភារកិច្ច​រក​ឱ្យ​ឃើញ​តំបន់​ប្រឡូស​ប្រឡាក់​ ជាប់​ជាតិពុល​ ជួយ​សង្គ្រោះ​បន្សាប​លាង​ សម្អាត​ជាតិពុល​ ឬ​យក​ជន​រង​គ្រោះ​ចេញ​ ពី​តំបន់​ដែល​មាន​ជាតិពុល​ទាំងនោះ​ ។​

​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ភារកិច្ច​ដ៏​ឧតុង្គ​ ឧត្ដម​នេះ​ សាលា​គីមី​សាស្ដ្រ​បាន​ហ្វឹកហ្វឺន​ ដល់​នាយ​ និង​ពល​ទាហាន​រួមចំណែក​ ពង្រឹង​ខឿន​ការពារ​ជាតិ​ឱ្យ​កាន់តែ​រឹង​មាំ​ ថែម​ទៀត​ ។​

​លោក​វរសេនីយ៍ឯក​ ចាន់​ ធី​ នាយក​ សាលា​ការពារ​គីមី​សាស្ដ្រ​បានឱ្យ​ដឹង​ថា​ វគ្គ​ហ្វឹកហ្វឺន​ពេល​នេះ​មាន​រយៈពេល​៩​ខែ​ កម្មសិក្សាការី​ចូលរួម​១០០​នាក់​មក​ពី​ បណ្ដាល​កងឯកភាព​នានា​ចំណុះ​ ខ​.​ភ​.​ម​ ។​ លទ្ធផល​ហ្វឹកហ្វឺន​ពេល​ប្រឡង​បញ្ចប់​វគ្គ​ ទទួល​បាន​និទ្ទេស​ល្អ​២៦​នាក់​,​ល្អ​បង្គួរ​៨៤​នាក់​ និង​មធ្យម​១៣​នាក់​ ។​

​លោកនាយ​ឧត្ដមសេនីយ៍​ ឥត​ សា​រ៉ាត់​ ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​ អគ្គបញ្ជាការ​ ខ​.​ភ​.​ម​បាន​ថ្លែង​ការ​កោត​ សរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ដ​ ស្មារតី​ ទទួលខុសត្រូវ​របស់​ទីចាត់ការ​ការ​ ពារ​គីមី​សាស្ដ្រ​និង​សាលា​ហ្វឹកហ្វឺន​ការ​ ពារ​គីមី​សាស្ដ្រ​ ក្នុង​ការ​បណ្ដុះបណ្ដាល​ ជំនាញ​ឯកទេស​ការពារ​គីមី​សាស្ដ្រ​ជូន​ ដល់​នាយ​ និង​ពល​ទាហាន​ឱ្យ​ទទួល​បាន​ លទ្ធផល​ដ៏​ត្រចះត្រចង់​គួរ​ជាទី​មោ​ទ​ន​ ទោះបី​ទីចាត់ការ​ និង​សាលា​ប្រឈម​នឹង​ បញ្ហា​ខ្លះៗ​ក៏​ដោយ​ ក៏​ធ្វើ​ឱ្យ​វគ្គ​ហ្វឹកហ្វឺន​ នេះ​ប្រព្រឹត្ដ​ទៅ​ប្រកបដោយ​លទ្ធផល​ល្អ​ ប្រសើរ​ ។​

​ក្នុង​នោះ​ លោក​អគ្គមេបញ្ជាការ​រង​ ក៏​បាន​ជម្រុញ​ឱ្យ​ទីចាត់ការ​ និង​សាលា​ បន្ដ​ជម្រុញ​ ខិតខំ​ពង្រឹង​ស្នាដៃ​ថ្មីៗ​ថែម​ ទៀត​ ពិសេស​ការងារ​ហ្វឹកហ្វឺន​ បណ្ដុះ​ បណ្ដាល​ជំនាញ​ឯកទេស​ជូន​ដល់​នាយ​ និង​ពល​ទាហាន​ ដើម្បី​ជា​កម្លាំង​ការពារ​ គីមី​សាស្ដ្រ​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត​ ។​

​ចំពោះ​កម្មសិក្សាការី​ ពេល​ត្រឡប់​ ទៅ​កាន់​កងឯកភាព​ត្រូវ​ខិតខំ​ថែរក្សា​ ឱ្យ​បាន​ល្អ​រាល់​គ្រឿង​បំពាក់​ ចៀសវាង​ ការ​ធ្វេសប្រហែស​ធ្វើ​ឱ្យ​បាត់បង់​ខូចខាត​ ដោយ​ប្រការ​ណាមួយ​ ។​ ក្នុង​ឱកាស​នោះ​ ដែរ​ គណៈអធិបតី​ក៏​បាន​ប្រគល់​វិ​ញ្ញា​ បន​ប​ត្រ​បញ្ចប់​វគ្គ​សិក្សា​ និង​បំពាក់​ ឋានន្ដរស័ក្ដិ​ជូន​នាយទាហាន​ នាយទាហាន​ រង​ក្នុង​វគ្គ​សិក្សា​ ព្រមទាំង​ឧបត្ថម្ភ​ដល់​ កម្មវិធី​ថវិកា​ចំនួន​៤​លាន​រៀល​ ៕​

...

ដោយ៖ សុខដុម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print