ស្វាយរៀង៖បុរសដែលគេស្គាល់ថាជាអ្នកបើករថយន្តដឹកដីម្នាក់ត្រូវបានម្ចាស់ផ្ទះជួសជុលរថយន្តប្រទះឃើញដេកស្លាប់លើអង្រឹងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យភ្លាមៗទំនងខ្យល់គរ។ ហេតុការណ៏នេះបានបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកនៅថ្ងៃសុក្រ០៦រោច ខែមិគសិរ ឆ្នាំ សំរិទ្ធសក័.ព.ស ២៥៦២ ត្រូវថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាបុរសទំនងខ្យល់គរមានឈ្មោះយ៉េន សារ៉ន អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ រថយន្តដឹកដី មានទីលំនៅភូមិទឹកអណ្ដូង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ប្រភពបន្តថាចំណែកម្ចាស់រោងជួសជុលរថយន្តមានឈ្មោះញឹម វាសនា ភេទប្រុស អាយុ២៩ ស្ថិតក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។ក្រោយពីមានសេចក្ដីរាយការណ៏ភ្លាមសមត្ថកិច្ចក្រុងនគរបាលជំនាញប៉ុស្ត៏រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យសពឃើញថាមិនមានស្លាកស្នាមអ្វីដែលសំគាល់ថាជារឿងឃាដកម្មនោះទេពិតជាស្លាប់ ដោយសារជំងឺថប់ដង្ហើម (ខ្យល់គរ)ពិតពិតប្រាកដមែន។ តាមម្ចាស់ផ្ទះបានអោយដឹងថាមុនកើតហេតុបុរសរងគ្រោះបានជិះរថយន្តមកអោយគាត់ជួសជុលរហូតមកដល់ព្រឹកថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៨ស្រាប់តែមានការភ្ញាក់ផ្អើលគ្រប់ៗគ្នាខណះប្រទះឃើញបុរសខាងលើដេកស្លាប់លើអង្រឹងតាំងពីណាទើបរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានតែម្ដង។ បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ធ្វើកំណត់ហេតុប្រគល់ជូន ក្រុមគ្រួសារសពឈ្មោះផាត សាវី ភេទប្រុស ត្រូវជាបងថ្លៃ ដេីម្បីដេីម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។ សុថាន