ប្រទះឃើញបុរសដេកស្លាប់លើអង្រឹងផ្អើលអ្នកភូមិទាំងព្រឹក

ចែករំលែក៖

ស្វាយរៀង៖បុរសដែលគេស្គាល់ថាជាអ្នកបើករថយន្តដឹកដីម្នាក់ត្រូវបានម្ចាស់ផ្ទះជួសជុលរថយន្តប្រទះឃើញដេកស្លាប់លើអង្រឹងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យភ្លាមៗទំនងខ្យល់គរ។ ហេតុការណ៏នេះបានបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកនៅថ្ងៃសុក្រ០៦រោច ខែមិគសិរ ឆ្នាំ សំរិទ្ធសក័.ព.ស ២៥៦២ ត្រូវថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាបុរសទំនងខ្យល់គរមានឈ្មោះយ៉េន សារ៉ន អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ រថយន្តដឹកដី មានទីលំនៅភូមិទឹកអណ្ដូង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ប្រភពបន្តថាចំណែកម្ចាស់រោងជួសជុលរថយន្តមានឈ្មោះញឹម វាសនា​ ភេទប្រុស​ អាយុ​២៩ ស្ថិតក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។ក្រោយពីមានសេចក្ដីរាយការណ៏ភ្លាមសមត្ថកិច្ចក្រុងនគរបាលជំនាញប៉ុស្ត៏រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យសពឃើញថាមិនមានស្លាកស្នាមអ្វីដែលសំគាល់ថាជារឿងឃាដកម្មនោះទេពិត​ជា​ស្លាប់​ ដោយសារ​ជំងឺ​ថប់​ដង្ហើម​ (ខ្យល់​គរ)​ពិតពិតប្រាកដមែន។ តាមម្ចាស់ផ្ទះបានអោយដឹងថាមុនកើតហេតុបុរសរងគ្រោះបានជិះរថយន្តមកអោយគាត់ជួសជុលរហូតមកដល់ព្រឹកថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៨ស្រាប់តែមានការភ្ញាក់ផ្អើលគ្រប់ៗគ្នាខណះប្រទះឃើញបុរសខាងលើដេកស្លាប់លើអង្រឹងតាំងពីណាទើបរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានតែម្ដង។ បច្ចុប្បន្ន​​សាកសព​ ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន ធ្វើកំណត់ហេតុប្រគល់​ជូន​ ក្រុម​គ្រួសារ​សព​ឈ្មោះ​ផាត​ សាវី​ ភេទ​ប្រុស​ ត្រូវ​ជា​បងថ្លៃ​ ដេីម្បីដេីម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។ សុថាន

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print