ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ឱ្យដឹងថា លោកមាន ភស្ដុតាងបញ្ជាក់ថារុស្ស៊ីបានចូលរួម ទិញលក់ប្រេងជាមួយក្រុមIS។ សារព័ត៌ មាន Daily Sabah របស់ទួរគីបានដក ស្រង់សម្ដីលោក Erdogan បញ្ជាក់ថា “យើងមានភស្ដុតាងថារុស្ស៊ីបានទិញដូរ ប្រេងជាមួយក្រុម IS ហើយទួរគីនឹង បង្ហាញភស្ដុតាងឱ្យពិភពលោកបានដឹង”។
សារព័ត៌មានរ៉យទ័របានដកស្រង់ សម្ដីលោក Erdogan បញ្ជាក់ថា អាមេ រិកមានភស្ដុតាង ថាក្រុម IS និងក្រុម ហ៊ុនប្រេងរបស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរីមានទំនាក់ទំនងរកស៊ីនឹងគ្នា ។ ប្រធានា ធិបតីទួរគីក៏បានថ្កោលទោសដល់ការ ចោទប្រកាន់ពីរុស្ស៊ីថាទួរគីបានទិញប្រេង ពីក្រុម IS ផងដែរ។
ទំនាក់ទំនងរវាងរុស្ស៊ីនឹងទួរគីកាន់តែអាក្រក់ពីមួយថ្ងៃទៅមួយថ្ងៃ ពិសេស ក្រោយពេលដែលទួរគីបាញ់ទម្លាក់យន្ដ ហោះចម្បាំងរបស់ប្រទេសរុស្ស៊ីកាលពី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លង មក។ ក្រសួងការពារជាតិរុស្ស៊ីក៏បាន ចោទប្រកាន់ពីការបាញ់ប្រហាររបស់ទួរគីទៅលើរុស្ស៊ីដោយសារតែទួរគីទទួល បានផលប្រយោជន៍ជាច្រើនពីក្រុមអ៊ិួស្លាម IS ក្នុងការទិញប្រេងក្នុងតម្លៃថោកនៅ តាមព្រំដែនជាប់ប្រទេសស៊ីរី ។
ប៉ុន្ដែប្រធានាធិបតីទួរគីបានច្រាន ចោលការចោទប្រកាន់ខាងលើមិនត្រឹមតែប៉ុណ្ណោះប្រធានាធិបតីទួរគីបានបញ្ជាក់ ថា ប្រសិនបើរុស្ស៊ីអាចរកឃើញភស្ដុ តាងនោះលោកនឹងលាចេញពីតំណែង ។
ពាក់ព័ន្ធនឹងករណីនោះដែរអាមេរិក បានចេញមុខការពារសម្ពន្ធមិត្ដទួរគីពី ការចោទប្រកាន់ខាងលើរបស់រុស្ស៊ី ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Mark Toner បញ្ជាក់ថា “គ្មានករណីរដ្ឋា ភិបាលទួរគីរួមដៃជាមួយក្រុម IS នោះ ឡើយយើងមិនជឿថានោះជាការពិតទោះបីនៅក្រោមរូបភាពណាក៏ដោយ។ ផ្ទុយ ទៅវិញអាមេរិកនិងទួគីបានចោទប្រកាន់ទៅលើប្រទេសរុស្ស៊ីថាបានរកស៊ីប្រេង ជាមួយក្រុម្សី នៅក្នុងប្រទេសស៊ីរី ។
ប៉ុន្ដែក្រុមអ្នកឯកទេសវិភាគសន្និដ្ឋាន ថា ទាំងរុស្ស៊ីនិងទួរគីបានរកស៊ីប្រេងជា មួយក្រុម IS ដូចគ្នាហើយការបែង ចេកផលប្រយោជន៍មិនស្មើគ្នាទើបធ្វើឱ្យរុស្ស៊ីសម្រេចវាយប្រហារដើម្បីរារាំងការ នាំប្រេងចូលទៅកាន់ទួរគីពីក្រុម IS ។ កន្លងមករុស្ស៊ីបានវាយប្រហារកម្ទេច រថយន្ដដឹកប្រេងដែលគេសន្និដ្ឋានថា សម្ដៅទៅព្រំដែនប្រទេសទួរគីធ្វើឱ្យទួរគីខាតបង់ផលប្រយោជន៍ជាច្រើនទើបវាយ ប្រហារទៅលើយន្ដហោះចម្បាំងរុស្ស៊ីជាការសងសឹក ៕
ប្រែសម្រួល៖ ម៉ែវ សាធី