ក្រសួងកសិកម្ម​ចាប់​ដៃគូ​ជាមួយ​អង្គការ​ GrowAsia​លើកកម្ពស់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​

ចែករំលែក៖

​ភ្នំពេញ​៖​ ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ នេះ​ថា​ក្រសួង​បាន​ចាប់​ដៃគូ​ជាមួយ​អង្គ​ ការ​ Grow​ Asia​ ដែល​អង្គការ​នេះ​ជា​ ផ្នែក​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ដើម្បី​បង្កើន​ផលិតភាព​និង​និរន្ដរភាព​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ ។​

Ksikam_1 copy

​អង្គការ​ Grow​ Asia​ ដែល​ជា​ដៃគូ​មួយ​ របស់​លេខាធិការដ្ឋាន​អាស៊ាន​ផង​ដែរ​ ជា​អង្គការ​ដែល​ដើរតួ​ជា​វេទិកា​សម្រាប់​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​នៅ​ក្នុង​វិស័យ​កសិកម្ម​ពី​ក្រុម​កសិករ​រហូត​ដល់​រដ្ឋាភិបាល​និង​ ក្រុមហ៊ុន​អន្ដរជាតិ​អាច​ធ្វើការ​រួម​គ្នា​ ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​ប្រកបដោយ​ចីរភាព​បាន​ ។​

​លោក​ ទី​ សុគន្ធ​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​មាន​ប្រសាសន៍​ថា​ “​ឥឡូវនេះ​យើង​ កំពុង​តែ​បង្កើត​ភាព​ជា​ដៃគូ​ដែល​គេ​ហៅ​ថា​ភាព​ជា​ដៃគូ​រវាង​វិស័យ​សាធារណៈ​ ឯកជន​ នឹង​អ្នក​ផលិត​ ។​ ចង់​ភ្ជាប់​កសិករ​ ពី​វាលស្រែ​ទៅ​ដល់ទី​ផ្សារ​ អ៊ី​ង​ចឹ​ង​ធ្វើ​ម៉េច​ ឱ្យ​គាត់​ទទួល​បាន​នូវ​តម្លៃ​សម​ស្រប​ពី​ ផលិតផល​ដែល​គាត់​បាន​ផលិត​”​ ។​

​យោង​តាម​ការ​ប្រកាស​របស់​សភា​ ពាណិជ្ជកម្ម​អន្ដរជាតិ​នៃ​កម្ពុជា​នៅ​ក្នុង​ កម្មវិធី​នេះ​អង្គការ​ Grow​ Asia​ នឹង​ បង្កើត​លេខាធិការដ្ឋាន​អចិន្ដ្រៃយ៍​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយនឹង​រៀបចំ​វេទិកា​ថ្នាក់​តំបន់​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ឆ្នាំ​ក្រោយ​នេះ​ ។​

​សភាពាណិជ្ជកម្ម​អន្ដរជាតិ​នៃ​កម្ពុជា​បាន​និង​កំពុង​ដើរតួ​នាទី​សំខាន់​មួយ​ក្នុង​ ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​និង​អង្គការ​ Grow​ Asia​ ជា​ មួយ​និង​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​នៅ​កម្ពុជា​សំដៅ​លើកកម្ពស់​បរិយាកាស​ អាជីវកម្ម​នៅ​កម្ពុជា​ដើម្បី​ជំរុញ​កំណើន​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​និង​ការ​ធ្វើ​អាជីវកម្ម​ប្រកបដោយ​និរន្ដរភាព​ ។​

​អង្គការ​ Grow​ Asia​ បាន​បង្កើត​ភាព​ ជា​ដៃគូ​នៅ​ក្នុង​ប្រទេស​វៀតណាម​ឥណ្ឌូ​ នេ​ស៊ី​មី​យ៉ា​ន់​ម៉ា​និង​ប្រទេស​ហ្វី​លី​ពី​ន​រួច​មក​ហើយ​ដែល​អង្គការ​បាន​និង​កំពុងធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​ប្រទេស​ទាំងនោះ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតភាព​ របស់​កសិករ​ដាំ​ដំណាំ​មួយ​ចំនួន​ ។​

​នៅ​ក្នុង​បទ​បង្ហាញ​មួយ​ដែល​ធ្វើ​ឡើង​ ដោយ​អ្នកស្រី​ Jenny​ Costello​ នាយក​ ប្រចាំ​ប្រទេស​របស់​អង្គការ​ Grow​ Asia​ បានឱ្យ​ដឹង​ថា​ ជា​ការ​ចាប់ផ្ដើម​អង្គការ​ GrowAsia​ នឹង​ត្រូវ​ចំណាយ​ពេលវេលា​ ដើម្បី​កំណត់​អត្ដសញ្ញាណ​ភាគី​ពាក់ព័ន្ធ​ ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​និង​កំណត់​មុខសញ្ញា​នូវ​អ្វី​ដែល​ជា​បញ្ហា​សំខាន់​ ដែល​កំពុង​ប៉ះពាល់​ដល់​ផលិតភាព​របស់​កសិករ​ជាងគេ​ ។​

​អ្នកស្រី​បាន​បន្ថែម​ទៀត​ថា​ដំណាំ​ដែល​អង្គការ​ Grow​ Asia​ នឹង​ផ្ដោត​ជា​សំខាន់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ស្រូវ​អង្ករ​បន្លែ​ ម្ទេស​ដំឡូង​មី​ពោត​និង​កៅស៊ូ​ ។​ នេះ​គ្រាន់​ តែ​ជា​ដំណាំ​ចម្បងៗ​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ​ប៉ុណ្ណោះ​ហើយ​នៅ​ពេល​អនាគត​អង្គ​ ការ​ Grow​ Asia​ អាច​នឹង​ចូលរួម​លើក​ កម្ពស់​វិស័យ​ជលផល​និង​ចិញ្ចឹមសត្វ​ ដែល​ជា​វិស័យ​ឯកទេស​បន្ថែម​ទៀត​របស់​អង្គការ​ផង​ដែរ​ ៕​

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print