ករណីអំពើហិង្សាកាលពីវេលាទាបភ្លឺថ្ងៃទី៣នៅស្រុកត្បូងឃ្មំុ តាមជនដៃដល់គឺជាបងថ្លៃស្រីរបស់ជនរងគ្រោះដែលជារៀបចំគំរោងចង់ប្លន់យកទ្រព្យសម្បត្តិ

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ សមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំបានវែកមុខជនល្មើស ដែលបានចូលទៅវាយដំនិងប្រើសឺរ៉ាងម្ជុលចាក់ថ្នាំចាក់ទៅលើជនរងគ្រោះកាលពីវេលាទាបភ្លឺថ្ងៃទី៣ ខែធ្នូនេះ ឃើញហើយ ជនដៃដល់គឺជា បងស្រីថ្លៃស្រី ជនរងគ្រោះ ដែលបានប្រើអំពើហិង្សាដោយចេតនា ទៅលើប្អូនស្រីថ្លៃ ហើយបានរៀ គំរោងការណ៍ បំភាន់ភ្នែកសមត្ថកិច្ច ថាខ្លួនមិនមែនជាជនល្មើស មូលហេតុរឿងគំនុំច្រើនករណីនិងបំណងប្លន់យកទ្រព្យមានតម្លៃ។ 

លោកវរសេនីយ៍ត្រី ឡុង សារិន អធិការ រងទទួលផែនយុត្តិធម៌ បានឱ្យដឹងថា ស្ត្រី ដែលជាជនល្មើស ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាននៅពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចព្រំដែនកម្ពុជា វៀតណាម ច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយបញ្ជូនមកអធិការដ្ឋាន នគរ​បាលស្រុកត្បូងឃ្មុំចាត់វិធានការណ៍តាមច្បាប់។

លោកអធិការ រង បានបញ្ជាក់ថាកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង៤,២០នាទីយប់ទៀបភ្លឺ នៅចំណុចក្នុងផ្ទះជនរងគ្រោះ ភូមិសំពៅផុសថ្មី ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានជនមិនស្គាល់មុខបានធ្វើសកម្មភាពវាយតប់ទាត់ធាក់និងប្រើឧបករណ៍ម្ជុលស៊ីរ៉ាងពេទ្យ ចាក់លើជនរងគ្រោះឈ្មោះ ពាង ស្រីអូន ហៅឡី អាយុ២៩ឆ្នាំ ប្តីឈ្មោះ លី នីន អាយុ៣១ ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុបណ្តាល ឱ្យរង របួស3កន្លែងធ្ងន់ធ្ងររហូតក្រុមគ្រួសារដឹកយកទៅសង្គ្រោះ នៅប្រទេសវៀតណាម ហើយប្រជាពលរដ្ឋបានផ្សព្វផ្សាយព័ត៌មានមិនពិតតាមការប្រឌិត របស់ជនល្មើសថាជាករណីប៉ុនប៉ងមនុស្សឃាត និងប្លន់ទ្រព្យសម្បត្តិធ្វើឱ្យប្រជាពលរដ្ឋ មានការភ្ញាក់ផ្អើល។

លោកបន្តថា ករណីនេះបន្ទាប់ពីរាយការណ៍ជូនលោក ឧត្តមសេនីយ៍ស្នងការ ម៉ៅ ពៅ មក លោកបានដាក់បទបញ្ជានិងណែនាំ មកសមត្ថកិច្ចជំនាញព្រហ្មទណ្ឌនគរ​បាលស្រុកត្បូងឃ្មុំធ្វើរយ៉ាងណាត្រូវតែខិតខំធ្វើការស្រាវជ្រាវស៊ើបអង្កេត ដោយយកចិត្តទុកដាក់ ហើយរកឲឃើញជនល្មើសដែលធ្វើសកម្មភាពទៅលើជនរងគ្រោះ ។លោកបន្តថា ជនល្មើសគឺឈ្មោះ ឡេង ស្រី ភេទស្រី អាយុ៤៥ឆ្នាំ ដែលត្រូវជាបងថ្លៃជីដូន​មួយ របស់ជនរងគ្រោះ ជាអ្នកប្រព្រឹត្តផ្ទាល់តែម្នាក់គត់ហើយបំភ្លៃភស្តុតាងដោយយកក្រមានិងខោ ចងជើង ចងដៃខ្លួនឯងប្រឌិត ថាជនល្មើសជាមនុស្សនៅខាងក្រៅជាអ្នកធ្វើសកម្មភាពលើជនរងគ្រោះ។

បច្ចុប្បន្នស្ត្រីដែលជាជនល្មើសត្រូវបានសមត្ថកិច្ចជំនាញអធិការដ្ឋាន នគរ​បាលស្រុកត្បូងឃ្មុំ កំពុង កសាងសំណុំតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំដើម្បីចាត់ការតាមផ្លូវច្បាប់៕

  

...

ដោយ៖ វណ្ណះ 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print