ភ្នំពេញ៖ ស្ត្រីជាថៅកែហាងម៉ាស្សាមួយកន្លែងបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណះនៅផ្ទះម្នាក់ឯងហេីយត្រូវបុរសម្នាក់មកអោយម៉ាស្សាអោយបន្ទាប់មកក៏បង្ខំរួមរ័ក្សតែជនរងគ្រោះមិនព្រមទេីបចាប់រំលោភរហូតបានសម្រេចនិងវាយបណ្តាលអោយរងរបួសហូឈាម្រោចខ្លួន។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣ខែមករាឆ្នាំ២០១៩ នៅហាងម៉ាស្សាកោសជប់មួយកន្លែងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
ជនរងគ្រោះឈ្មោះផង ស្រីវី ភេទស្រីអាយុ៥១ឆ្នាំ មុខរបេីកហាម៉ាស្សាកោសជប់ ស្នាក់នៅកន្លែងកេីតហេតុ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់បាននៅម្នាក់ឯងស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកគុបជ្រុងគ្មានស្លាកលេខមកអោយគាត់ម៉ាស្សាអោយ បន្ទាប់មកបុរសខាងលេីក៏បបួលគាត់រួមភេទតែគាត់មិនព្រម។
សាក្សីដដែលបានបន្តថា បន្ទាប់មកជនសង្ស័យក៏ចាប់រំលោភរហូតបានសម្រេច ហេីយជនសង្ស័យក៏គម្រាមមិនអោយស្រែកដោយសារតែគាត់ខំប្រឹងព្យាយាមរត់ចេញមកក្រៅដេីម្បីអោយអ្នកជិតខាងជួយទេីបជនសង្ស័យចាប់ច្របាច់ក៏និងវាយបណ្តាយអោយខៀវភ្នែកនិងរហែសបំពង់កហូឈាមស្រោចខ្លួនរួមជនសង្ស័យក៏រត់ចេញទៅបាត់ដោយបន្សល់ម៉ូតូនៅកន្លែងកេីតហេតុ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកចំណុចកេីតហេតុដេីម្បីពិនិត្យ៕សុខាសែនជ័យ