ស្រវឹងឡើងធ្លាក់ភ្នែកបើករថយន្តស៊េរីទំនើបបុករះម៉ូតូនិងតុលក់ងាវរងការខូចនិងរាយប៉ាយពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ ព្រមទាំងបើករថយន្តទាំងដេកលក់មិនដឹងខ្លួន បានរេចង្កូតទៅបុករះម៉ូតូមួយគ្រឿងចតស្រៀមនិងតុលក់ងាវបណ្តាលឲ្យរងការខូចខូត និងងាវរាយប៉ាយពេញផ្លូវ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះដែរបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២ ខែមករាឆ្នាំ២០១៩ ស្ថិតនៅចំណុចច្រមុះជ្រុកក្បាលថ្នល់ តាមបណ្តោយផ្លូវ២៧១ កែងនិងព្រះមុនីវង្ស ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកអូឌីQS ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AH-8186 បាមធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីលិចទៅកើត ដោយអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងស្រាឡើងជោគ និងបានដេកលក់ក្នុងរថយន្តហើយជើងជាន់ហ្គេរេពេញផ្លូវ ខណះនោះត្រូវបានប្រជាពលរដ្ឋឃើញហេតុការបានជិះម៉ូតូទៅមុខ ហើយប្រាប់ឲ្យប្រជាពលរដ្ឋរត់ចេញពីផ្លូវ ។

លុះរថយន្តបង្កបើកមកដល់កន្លែងកើតហេតុក៏បានបុករះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BQ-1028 ដោយម្ចាស់ចតស្រៀមចំពីក្រោយ រួចរុញទៅបុកតុលក់ងាវបន្ថែមទៀត បណ្តាលឲ្យរលំតុផ្ងាជើងឡើងលើ និងខ្ចាយងាវរប៉ាត់រប៉ាយពេញផ្លូវ ចំណែកឯម៉ូតូកល់ជាប់ខាងក្រោមកង់រថយន្តបង្កទៅមុខលេងរួច តែសំណាងល្អមកបង្កឲ្យអ្នកមានរងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់ទីតាំងកើតហេតុ ដោយខាងដំណាងភាគីរថយន្តបង្កសូមសម្របសម្រួលជាមួយខាងម្ចាស់ម៉ូតូ និងអ្នកលក់ងាវដោយខាងភាគីរថយន្តបានចេញសំណងទៅឲ្យខាងភាគីម៉ូតូចំនួន៨០០ដុល្លារ និងអ្នកលក់ងាវចំនួន៤០០ដុល្លារដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហតុ៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print