ចូលម៉ាស្សាចាប់បង្ខំថៅកែស្រីរួមភេទបានសម្រេចហេីយវាយបណ្តាលអោយរបួសធ្ងន់ទៀត​

ចែករំលែក៖

ភ្នំពេញ៖​ ស្ត្រីជាថៅកែហាងម៉ាស្សាមួយកន្លែងបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណះនៅផ្ទះម្នាក់ឯងហេីយត្រូវបុរសម្នាក់មកអោយម៉ាស្សាអោយបន្ទាប់មកក៏បង្ខំរួមរ័ក្សតែជនរងគ្រោះមិនព្រមទេីបចាប់រំលោភរហូតបានសម្រេចនិងវាយបណ្តាលអោយរងរបួសហូឈាម្រោចខ្លួន។

ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣ខែមករាឆ្នាំ២០១៩​ នៅហាងម៉ាស្សាកោសជប់មួយកន្លែងភូមិដំណាក់ធំ៥​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​។

ជនរងគ្រោះឈ្មោះផង​ ស្រីវី​ ភេទស្រីអាយុ៥១ឆ្នាំ​ មុខរបេីកហាម៉ាស្សាកោសជប់​ ស្នាក់នៅកន្លែងកេីតហេតុ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បាននៅម្នាក់ឯងស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកគុបជ្រុងគ្មានស្លាកលេខមកអោយគាត់ម៉ាស្សាអោយ​ បន្ទាប់មកបុរសខាងលេីក៏បបួលគាត់រួមភេទតែគាត់មិនព្រម។

សាក្សីដដែលបានបន្តថា​ បន្ទាប់មកជនសង្ស័យក៏ចាប់រំលោភរហូតបានសម្រេច​ ហេីយជនសង្ស័យក៏គម្រាមមិនអោយស្រែកដោយសារតែគាត់ខំប្រឹងព្យាយាមរត់ចេញមកក្រៅដេីម្បីអោយអ្នកជិតខាងជួយទេីបជនសង្ស័យចាប់ច្របាច់ក៏និងវាយបណ្តាយអោយខៀវភ្នែកនិងរហែសបំពង់កហូឈាមស្រោចខ្លួនរួមជនសង្ស័យក៏រត់ចេញទៅបាត់ដោយបន្សល់ម៉ូតូនៅកន្លែងកេីតហេតុ។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកចំណុចកេីតហេតុដេីម្បីពិនិត្យ៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print