ភ្នំពេញ ៖ នគបាលប៉ុស្តិ៍រដ្ឋបាលចោមចៅ៣បានឃាត់ខ្លួនបុរសជាយោធាម្នាក់ ប្រគល់ឲ្យកម្លាំងកងរាជអាវុធ ហត្ថចាត់ការតាមនីតិវិធី បន្ទាប់ពីយោធារូបនេះបានបង្កហិង្សា និងយកកាំភ្លើងគំរាមបាញ់សម្លាប់លើប្រពន្ធ និង បងថ្លៃរបស់ខ្លួន ដោយសារតែខឹងប្រពន្ធសួរនាំរឿងមានស្រីថ្មី ។ អំពើហិង្សានេះកើតឡើងកាលពីអំឡុងម៉ោង៨ យប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នគរបាលប៉ុស្តិ៍ឲ្យដឹងថា ជនសង្ស័យឈ្មោះ ហង្ស រ៉ាឌែរ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមន្ត្រីយោធាសម្ភារបច្ចេក ទេស ក្រសួងការពារជាតិ ឋានន្តរស័ក្តិវរសេនីយ៍ត្រី ។
ក្រោយពេលកើតហេតុ នគរបាលបានចុះឃាត់និងនាំខ្លួនជនសង្ស័យ និងដកហូតអាវុធខ្លីមួយដើមម៉ាកNP42 មាន បង់១ គ្រាប់១៥ តែដោយសារជនបង្កជាយោធាទើបប្រគល់សំណុំរឿងនេះមកឲ្យកម្លាំងកងរាជអាវុធហត្ថចាត់ការ ហើយត្រូវបញ្ជូនទៅការិយាល័យជួញដូរមនុស្ស នៃកងរាជអាវុធរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ។
តាមរយៈការបំភ្លឺជុំវិញករណីហិង្សានិងគំរាមបាញ់សម្លាប់ពីប្រពន្ធ ឈ្មោះ សួន ស្រីទូច អាយុ២៧ឆ្នាំ មុខរបរកម្ម កររោងចក្រ និងឈ្មោះ សួន សារុន ជាបងថ្លៃស្រី មុខរបរកម្មកររោងចក្រ មានទីលំនៅខាងលើបានឲ្យដឹងថា នៅ មុនពេលកើតហេតុ ប្រពន្ធបានចោទសួរដេញដោលប្តីរឿងមានស្រី ស្រាប់តែប្តីគាត់ខឹង បង្កើតទៅជាឈ្លោះ ឈានដល់ប្រើអំពើហិង្សាលើប្រពន្ធ នៅពេលនោះបងថ្លៃស្រីចូលឃាត់និងសួរនាំក៏ទះកំផ្លៀងបងថ្លៃ និង បោក ទូរស័ព្ទ និងគំរាមបាញ់សម្លាប់ថែមទៀតផង ៕ ជាយក្រុង