ប៉ោយប៉ែត៖ កម្លាំងស្នងការដ្ឋាននគរបាលខេឃាត់ខ្លួនជនជាតិថៃប្រុស.ស្រី០២នាក់ និងគ្រឿងញៀន៧ប្រភេទទំងន់ជាង១គីឡូក្រាម នៅចំណុចក្នុងបរិវេណកាស៊ីណូ ក្រុង ប៉ោយប៉ែត។
ប្រតិបត្តិ ការបង្រ្កាបគ្រឿងញៀនបានធ្វើឡើងកាលពីយប់អធ្រាត្រថ្ងៃឆ្លងឆ្នាំ ឈាន ចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំកម្លាំងដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ និងលោកឧត្តម សេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ស្នងការរងទទួលការងារប្រឆាំងបទល្មើស។
លោកឧត្តម សេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ប្រាប់ឱ្យដឹងថា ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនចាប់ឃាត់ខ្លួន ជនសង្ស័យ ជនជាតិថៃ ២នាក់ ខាងលើអនុវត្តតាមបទបញ្ជា របស់លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លើវិធាន ការបង្ការទប់ស្កាត់គ្រឿងញៀន។
បន្ទាប់ពីកម្លាំងនគរបាលការិយាល័យ ជំនាញសហការជាមួយ និងនគរបាលក្រុង ប៉ោយប៉ែតបានទទួព័ត៌មាន ថាមាន ជនជាតិថៃបើកហាងលក់ទំនិញនិងបង្កប់លក់គ្រឿងញៀននៅចំណុចខាងលើ និងចុះស្រាវជ្រាវស៊ើបអង្កេត កំណត់បាន មុខសញ្ញា ឈានដល់ឆ្មក់ចូលបង្រ្កាប ជនសង្ស័យគ្រឿងញៀនជាជនជាតិថៃនៅក្នុងហាងយីហា២៩បាត ដែលកំពុង ធ្វើសកម្មភាព លក់ចែក ចាយគ្រឿងជាក់ស្តែង។
សមត្ថកិច្ចឆែក ឆេរ ត្រួតពិនិត្យ រកឃើញ ដកហូតបាន គ្រឿងញៀន៧ប្រភេទ រួមមានៈ ១.ប្រភេទម្សៅក្រាមសថ្លាចំនួន១ថង់ ទម្ងន់១.៨៩ក្រាម ២.ម្សៅម៉ត់និងម្សៅក្រាម(កេតាមីន)ចំនួន២៧ថង់ទម្ងន់១៩២.២៧ក្រាម ៣.ថ្នាំប្រភេទគ្រាប់(អ៊ិចស្តាស៊ី)ចំនួន១៦ថង់ ទម្ងន់១៣៣.៩៤ក្រាម ៤.ថ្នាំទឹកកេតាមីនចំនួន៩១ដបទម្ងន់៩១០ក្រាម ៥.ថ្នាំទឹក កាលីសូលចំនួន២៣ដប ទម្ងន់២៣០ក្រាម ៦.ថ្នាំគ្រាប់ហ្វាយប្រភេទថ្នាំគ្រវី១៥ គ្រាប់និង ៧.កញ្ឆាក្រៀមចំនួន៥ដុំស្មើទម្ងន់១៣៥,៦០ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង ប្រាក់ថៃ៣៥ ៨០០បាត និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយ ចំនួនទៀត។
ស្នងការរងទទួលការងារប្រឆាំងបទល្មើសលោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ប្រាប់ឱ្យដឹងទៀតថា ជនសង្ស័យគ្រឿងញៀន២នាក់ ១.ឈ្មោះឆាយដែន ម៉ាហា ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិថៃ មុខរបរកម្មករ ស្រុកកំណើតភូមិ អារញ្ញ ឃុំអារញ្ញ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ២.ឈ្មោះអរុណ កូម៉ាន ធីឆាឆាវិផាណានុវ៉ាត ហៅឆាឆា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិថៃ មុខរបរលក់ដូរ ស្រុកកំណើត ឃុំសាណាមីង ស្រុកសានសាយ ខេត្តឈៀងម៉ៃ ប្រទេសថៃ។
គ្រឿងញៀនខាងលើពួកគេទទួលទិញពីស្រ្តីម្នាក់ជនជាតិខ្មែរ និងសម្រាប់លក់ចែកចាយបន្តឱ្យជនជាតិចិន និងជនជាតិឥណ្ឌូនេស៊ី ។ជន សង្ស័យគ្រឿងញៀនជនជាតិថៃ២នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញ កសាងសំណុំរឿង និង វត្ថុតាងចាប់ បញ្ចូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕វណ្ណា