ខេត្តកំពង់ស្ពឺ ៖ ពិតជារន្ធត់ណាស់ នៅមុននេះបន្តិច នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ ចរាចរណ៍ រវាងរថយន្តកុងតឺន័របុករះរថយន្តប្រមាណជាង១០គ្រឿងទៀត នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុច ជ្រោះពេជ្រនិល ស្ថិតក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
សេចក្តីរាយការណ៍ឲ្យដឹងថា ពេលនេះ នៅចំណុចកើតហេតុកំពុងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ខណៈដែលកម្លាំងសមត្ថកិច្ចចម្រុះកំពុងតែអន្ដរាគមន៍ ដើម្បីជួយសង្គ្រោះ ។ ចំពោះមូលហេតុ និងចំនួនអ្នកស្លាប់ ឬរបួសមិនទាន់ដឹងនៅឡើយទេ ៕ ជាយក្រុង
...