ខេត្តពោធិ៍សាត់៖ យ៉ាងហោចស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ ដោយសារជិះម៉ូតូបុករទេះក្របីច្រាសទិសគ្នា និង៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍បើកបររថយន្តខុសផ្លូវ។
យ៉ាងតាមរបាយការណ៍ផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកវាលវែងឃើញថា នៅវេលាម៉ោង៤ និង៣០នាទីទាបភ្លឺ ឈានចូលថ្ងៃអាទិត្យ ១កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ត្រងង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩៤.៩៥ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កឡើងដោយអ្នកបើកបររថយន្ត ១គ្រឿងម៉ាក សាំយ៉ុង ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AE 4710 ឈ្មោះ គៀនភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតានាង ឃុំត្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ធំ(ធ្ងន់) និងអ្នករួមដំណើរចំនួន ៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលផងដែរ នៅគ្រាដែលកំពុងធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះទៅដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតខុសផ្លូវបែបនេះតែម្ដង សង្ស័យមូលហេតុបើកបរក្នុងស្ថានភាព(ងងុយដេក)។
ដោយឡែក៖ ប្រភពពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញឯនេះវិញប្រាប់ដែរថា នៅវេលាម៉ោង៥ និង២៧នាទីព្រឹថ្ងៃដដែល នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចផ្លូវបំបែកស្រែតាអៅ ស្ថិតក្នុងភូមិស្រែពពាយ ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ បង្កឡើងស្រ្តីម្នាក់ឈ្មោះ សុន រ៉ុន អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្សេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់(ស្លាប់)នៅគ្រាបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ និងរួមដំណើរដោយ(កូន)ស្រីឈ្មោះ ប្រុស សាលីន អាយុ ១៥ឆ្នាំ របួសស្រាល។ ប្រភពខាងលើបន្តថា ជនរងគ្រោះម្ដាយ និងកូនស្រីធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក វេវអាលហ្វា ពណ៏ក្រហម គ្មានស្លាកលេខ ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះទៅដល់ចំណុចខាងលើបានជ្រុលបុករទេះក្របី(ច្រាសគ្នា) បណ្ដាលឲ្យរងរបួស និងស្លាប់បែបនេះ មូលហេតុបើកបរម៉ូតូលឿន(មិនពាក់មួកសុវត្ថិភាព)។
ប្រភពទាំង ២ករណីខាងលើបន្តទៀតថា ជនរងគ្រោះ(ស្លាប់)បានកំណត់ហេតុប្រគល់សាកសព ចំណែកជនរងរបួសសមត្តកិច្ចបានជួុយសម្របសម្រួលបញ្ជូនទៅសង្រ្គោះ ដោយឡែក៖ វត្ថុតាងសមត្ថកិច្ចជំនាញចាត់ចែងយកទៅរក្សាទុកជាសណ្ដោះអាសន្ន រងចាំធ្វើការដោះស្រាយគ្នាជាក្រោយ៕ បឹុម ពិន