ព្រឹកថ្ងៃ​អាទិត្យ​នេះ​! ស្លាប់ និង​របួស៦នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖ យ៉ាងហោច​ស្រ្តី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​រន្ធត់ ដោយសារ​ជិះម៉ូតូបុករទេះក្របីច្រាសទិសគ្នា និង​៥នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល នៅក្នុង​ហេតុ​ការណ៍​បើកបរ​រថយន្ត​ខុសផ្លូវ។​

យ៉ាង​តាម​របាយការណ៍​ផ្នែក​សណ្ដាប់ធ្នាប់​នៃអធិការដ្ឋាននគរបាលស្រុកវាលវែងឃើញថា នៅវេលា​ម៉ោង​៤ និង​៣០នាទីទាបភ្លឺ ឈាន​ចូលថ្ងៃអាទិត្យ ១កើត ខែបុស្ស ឆ្នាំ​ច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ​២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥៥​ត្រងង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩៤.៩៥ ស្ថិតក្នុង​ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​បង្កឡើងដោយអ្នកបើកបររថយន្ត ១គ្រឿង​ម៉ាក សាំយ៉ុង ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AE 4710 ឈ្មោះ គៀន​ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតានាង ឃុំត្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ធំ(ធ្ងន់) និង​អ្នករួម​ដំណើរ​ចំនួន ៣នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​ផងដែរ នៅគ្រាដែលកំពុងធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះទៅដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតខុសផ្លូវបែបនេះតែម្ដង សង្ស័យមូលហេតុបើកបរក្នុងស្ថានភាព(ងងុយដេក)។​

ដោយឡែក​៖ ប្រភព​ពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញឯនេះវិញប្រាប់ដែរថា នៅវេលា​ម៉ោង​៥ និង២៧នាទីព្រឹថ្ងៃដដែល នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចផ្លូវបំបែកស្រែតាអៅ ស្ថិតក្នុង​ភូមិស្រែពពាយ ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ បង្កឡើងស្រ្តីម្នាក់ឈ្មោះ សុន រ៉ុន អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិក្សេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់​(ស្លាប់)នៅគ្រាបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ និង​រួម​ដំណើរ​ដោយ(កូន)ស្រីឈ្មោះ ប្រុស សាលីន អាយុ ១៥ឆ្នាំ របួសស្រាល។ ប្រភព​ខាងលើ​បន្ត​ថា ជនរងគ្រោះ​ម្ដាយ និង​កូន​ស្រី​ធ្វើដំណើរ​ដោយម៉ូតូ ១គ្រឿង​ម៉ាក វេវអាលហ្វា ពណ៏ក្រហម គ្មានស្លាកលេខ ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះទៅដល់ចំណុចខាងលើបានជ្រុលបុករទេះក្របី(ច្រាសគ្នា) បណ្ដាល​ឲ្យ​រងរបួស និង​ស្លាប់​បែបនេះ មូលហេតុ​បើកបរ​ម៉ូតូ​លឿន(មិនពាក់មួកសុវត្ថិភាព)។​

ប្រភព​ទាំង ២ករណីខាងលើបន្តទៀតថា ជនរងគ្រោះ​(ស្លាប់)​បាន​កំណត់ហេតុ​ប្រគល់សាកសព ចំណែក​ជនរងរបួសសមត្តកិច្ចបានជួុយសម្របសម្រួលបញ្ជូនទៅសង្រ្គោះ ដោយឡែក​៖ វត្ថុ​តាង​សមត្ថកិច្ច​ជំនាញ​ចាត់ចែង​យកទៅរក្សាទុកជាសណ្ដោះអាសន្ន រងចាំធ្វើការដោះស្រាយគ្នាជាក្រោយ៕ បឹុម ពិន​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print