រថយន្តបុកម៉ូតូបណ្តាលឲ្យ​ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសាររថយន្តមួយគ្រឿមិនចាំស្លាកលេខបើកបុកម៉ូតូ ខណៈជនរងគ្រោះកំពុងជិះម៉ូតូឌុបគ្នា ឆ្លងផ្លូវ ក្រោយកើតហេតុរថយន្តបង្កបើករត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង២និង ៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៦ខែមករាឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញ ហាណូយកែងនិងផ្លូវឧកញ្ញាម៉ុងរិទ្ធី ចំណុចប៉ុស្តិ៍២៤ម៉ោង ក្នុងសង្កាត់ភ្នំពរញថ្មី ខណ្ឌសែនសុខ។

សពជនរងគ្រោះ(ស្លាប់)ឈ្មោះតាន់ សុទាន់ អាយុ២៧ឆ្នាំ មានស្រុកកំណើត ភូមិរកា សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំជាអ្នកឌុប ចំណែកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេបានរងរបួសធ្ងន់។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីស្មាស់
វីពណ៌ខ្មៅពាក់ស្លាកលេខកំពង់ធំ1l-4462ធ្វើដំណើរតាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធី ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុបំរុងបត់ឆ្វេងដៃទៅផ្លូវភ្នំពេញហាណូយស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកម៉ាស្តារមិនចាំស្លាកលេខបានធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយទិសដៅពីត្បូងទៅជើងបុកម៉ូតូពេញទំហឹងបណ្តាលឲ្យជនរងគ្រោះប៉ើងប្រមាណជា១០ម៉ែត្របែកក្បាលស្លាប់នៅនិងកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ហើយរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់យកម៉ូតូទៅរក្សាទុកបណ្តោះអាសន្ន​ នៅអធិការដ្ឋាននគតបាលខណ្ឌសែនសុខរងចាំសាច់ញាត្តិយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីយកត្រឡប់ទៅផ្ទះវិញ។រីឯសពជនរងគ្រោះសមត្ថិកច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print