ស្ត្រីប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា តែមិនបានសម្រចត្រូវបានប្រជាពលរដ្ឋឃាត់ទាន់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់មានវិបត្តិក្នុងគ្រួសារប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា តែមិនបានសម្រចត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់ទាន់ពេល។

ហេតុការណ៍នេះ​ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១រំលងអធ្រាតឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ​២០​១៩។

ស្ត្រីដែលប៉ងលោតទឹកសម្លាប់ខ្លួនមានឈ្មោះ សេង គន្ធា អាយុ៤២ឆ្នាំ ស្នាក់នៅម្តំបុរីកីឡា ។

តាមការរៀបរាប់ពីស្ត្រីដែលប៉ងលោតទឹកសម្លាប់ខ្លួនបានអោយដឹងថា ពេលប្ដីរបស់គាត់មានប្រពន្ធចុងរួចមក ពេលមកលេងផ្ទះម្ដងៗ គាត់និយាយអីតិចតួចមិនបាន តែងតែវាយធ្វើបាបមិនលួសឡើយ ដោយពិបាកចិត្តគិតអ្វីលែងយល់ ទើបយប់ថ្ងៃកើតហេតុ គាត់កបានជិះកង់បីចេញពីផ្ទះសំដៅមកលោតទឹកលើស្ពានជ្រោយចង្វាដើម្បីបញ្ចប់ជីវិត តែត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញ ក៏បាននិយាយថាកុំធ្វើអញ្ចឹងអី ជីវិតមនុស្សម្នាក់ៗមានតំលៃណាស់ អាណិតកូនកុំធ្វើបែបនេះ។ បន្ទាប់ពីកើតហេតុមួយសន្ទុះក្រោយមកឃើញ កូនប្រសារ និងកូនបង្កើត បានមកដល់ឌុបរូបគាត់ទៅផ្ទះវិញបាត់ទៅ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print