ខេត្តកំពង់ចាម៖ អតីតឧកញ៉ារកសុីឈេីដ៏ល្បី នៅតំបន់ភូមិភាគឥឦសាន ឈ្មោះ វ័ន ប៊ុនថៃ ត្រូវបាននារីបំរេីខារ៉ាអូខេម្នាក់ចោទប្រកាន់ថាបានប្រេីហិង្សាលេីរាងកាយរបស់នាងដោយបោចសក់និងខោកពកថ្ងាស់ទាំងកម្រោលនិងប្រមាថមាកងាយលើគាត់ជាស្ត្រីទន់ខ្សោយ ធ្វើការដើម្បីក្រពះ និងដោះស្រាយជីវភាពគ្រួសារ។
ហេតុការដ៏មិនថ្លៃថ្នូរបង្កឡេីងដោយ ឧកញ៉ា វ័ន ប៊ុនថៃ កើតឡើងកាលពីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ នៅក្នុងហាងខារ៉ាអូខេយីហោ(វីឡា) ស្ថិតក្នុងសង្កាត់វាលវង់ក្រុង-ខេត្តកំពង់ចាម។
ទង្វេីនេះត្រូវបានមហាជនរិះគន់ថាធ្វេីដល់ឧកញ៉ាមានលុយហេីយតែចរិកមិនថ្លៃគ្មានសីលធម៍នៅក្នុងខ្លួន អាងអំណាចទឹកលុយ អាងខ្លួនជាឧកញ៉ា ធ្វើអោយប៉ះពាល់ដល់ភាពថ្លៃថ្នូនៃបុរសទាំងឡាយទៀត។
ទោះយ៉ាងណាឧកញ៉ារូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅស្នងការខេត្តកំពង់ចាមភ្លាមៗ ហេីយមកដល់ព្រឹកថ្ងៃទី៦នេះនៅមិនទាន់ដោះលែងនិងមិនទាន់ដឹងថាសមត្ថកិច្ចមានចំណាត់ការយ៉ាងណាចំពោះឧញ៉ាអន់សីលធម៍រូបនេះនៅឡើយទេ។
ចំពោះករណីនេះដែត្រូវបានប្រជាពលរដ្ឋលេីកឡេីងចំៗថាប្រហែលមិនមានបញ្ហាអីទេព្រោះឧញ៉ានេះសំបូរលុយហេីយណាមួយសុទ្ធតែគ្នាគេ យ៉ាងច្រើនត្រឹមសំណងជម្ងឺចិត្តរដ្ឋប្បវេណី ករណីបណ្តឹងអាជ្ញាអាចរលត់បើគ្មានការអន្តរាគមន៍ណាមួយពីតំណាងអយ្យការ៕ ដោយ៖ សុខ ខេមរា