បង្កការភ្ញាក់ផ្អើលពេលស្ត្រីម្នាក់ឈឹពោះឆ្លងទន្លេស្លាប់នៅមន្ទីរពេទ្យបង្អែក

ចែករំលែក៖

ខេត្តរតនគីរី ៖ ផ្អើលកក្រើកពេញក្រុង បានលុងខេត្តរតនគីរីដោយសារស្ត្រីមានផ្ទៃពោះម្នាក់សម្រាលកូនរួចស្លាប់នៅមន្ទីរ ពេទ្យបង្អែកខេត្តរតនគីរី កាលពីវេលាម៉ោង ៦និង៣០នាទីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ។ ស្ត្រីដែលមានផ្ទៃពោះមកសម្រាលកូននៅ មន្ទីរពេទ្យបង្អែកខេត្តរតនគីរីបានស្លាប់នៅក្នុងមន្ទីរពេទ្យ ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរង គ្រោះមានឈ្មោះ ចិត្ត កុលាប អាយុ ២១ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិ ថ្មី ឃុំសេដា ស្រុកលំផាត់។សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះរូបនេះកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩បានឈឺពោះបម្រុងឆ្លងទន្លេគ្រានោះដោយសារជនរងគ្រោះមានអាការមិនប្រក្រតី ខណៈនោះសាច់ញាតិក៏ដឹកស្ត្រីមានផ្ទៃពោះមកកាន់មន្ទីរពេទ្យបង្អែកខេត្តរតនគីរី ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ។

សមត្ថកិច្ច បានឲ្យដឹងទៀតថា ក្រោយពេលត្រួតពិនិត្យរបស់ក្រុមជំនាញគ្រូពេទ្យបានឲ្យដឹងថា កូនក្នុងផ្ទៃម្តាយទារកបាន ស្លាប់បាត់បង់ជីវិតក្នុងពោះម្តាយ គ្រានោះក្រុមគ្រូពេទ្យជំនាញក៏ចាក់ថ្នាំឲ្យសពទារកកើតពេលសម្រាលរួចហើយមកដល់ថ្ងៃកើតហេតុខាងលើ ស្ត្រីសម្រាលកូនក៏ស្លាប់បាត់បង់ជីវិតតាមក្រោយទៀត។

ករណីនេះ​លោក ហ៊ីង ផានសុគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគីរីបាន បញ្ជាក់​ឲ្យដឹងថា ស្ត្រីដែលមកឆ្លងទន្លនៅ មន្ទីរពេទ្យបង្អែកខេត្តខាងលើនេះក្រុមជំនាញពេទ្យរបស់លោកថា ស្ត្រីរងគ្រោះដែលមាន ទារក ក្នុងពោះស្លាប់ជាយូរមកហើយតាំង ពីមិនទាន់ មកសម្រាលនៅមន្ទីរពេទ្យបង្អែកម៉្លេះ តែលោកថាស្ត្រីរងគ្រោះរូបនេះគឺរថយន្តពេទ្យសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកបកែវជាអ្នកបញ្ជូនមកមន្ទីរពេទ្យខេត្ត ។

ចំណែកលោក ប៉ាន់ សារ៉ន ប្រធានមន្ទីរពេទ្យបង្អែកស្រុកបកែវបានថ្លែងទទួលស្គាល់ថា ស្ត្រី មានផ្ទៃពោះខាងលើនេះពិតជាបានសម្រាលឆ្លងទន្លេនៅកន្លែងលោកពិតប្រាកដមែនតែក្រុមគ្រូពេទ្យជំនាញកន្លែងលោកក្រោយពីពិនិត្យរួចឃើញថា ប្រព័ន្ធផ្លូវដង្ហើម របស់ទារកលែងដំណើរការ ។ ទើបលោកបញ្ជាឲ្យរថយន្តសង្គ្រោះបន្ទាន់នៅ កន្លែងលោកដឹកបញ្ជូនស្ត្រីរងគ្រោះមកកាន់មន្ទីរ ពេទ្យបង្អែកខេត្តតែម្តង ។

ចំពោះបញ្ហាខាងលើនេះ ប្រជាពលរដ្ឋសំណូមពរដល់ក្រសួងសុខាភិបាល មេត្តា ចាត់មន្ត្រី ជំនាញចុះស៊ើបអង្កេតឲ្យបាន ច្បាស់លាស់ ជៀសវាងលើកដាក់គ្នា ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print