ថៅកែ​ហាង​កែសម្ផស្ស​ ឌែម៉ូ​ គ្លីនិក​ ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ PJ

ចែករំលែក៖

ភ្នំពេញ​ ៖ លោក​ ម៉ុង​ មុនី​សោភា​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​​ សម្រេច​នៅ​រសៀល​ថ្ងៃ​ទី​៥​ ខែ​មករា​ នេះ​ បញ្ជូន​ថៅកែ​និង​គ្រូ​ពេទ្យ​នៃ​ហាង​កែសម្ផស្ស​ ឌែម៉ូ​ គ្លីនិក​ ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ PJ ។ នេះ​បេី​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​តុលាការ​ ។

សូម​បញ្ជាក់​ថា​ អតិថិជន​ ប្តឹង​អ្នក​ទាំងពីរ​ ថា​ បាន​គំរាម​ជំរិត​ទារ​ជិត​១ម៉ឺន​ដុល្លារ​ ជា​ថ្នូរ​នឹង​ការ​មិន​បង្ហោះ​រូប​​ដេរ​ឬ​កែ​ប្រដាប់​ភេទ​របស់​អតិថិជន​ ។

កាលពី​ម្សិលមិញ​ លោក​សឿន​ មុនីរ័ត្ន​ ជា​ព្រះរាជ​អាជ្ញា​រង​ បាន​ចោទប្រកាន់​ថៅកែ​ ឈ្មោះ​ ហូវ​ ដាណេ​ និង​ គ្រូពេទ្យ​ឈ្មោះ​ ពៅ​ ស៊ីណាត​ ចំនួន​៣បទល្មើស​ គឺ បទគំរាម​ហែកកេរ្តិ៍ បទកំហែងយកនិងបទប៉ះពាល់សិទ្ធិខាង​រូបភាពនៃបុគ្គល​ ។

ទោះបី​យ៉ាងណា​ ពេល​នេះ​អង្គភាព​ព័ត៌មាន​ ពុំ​ទាន់​សុំ​ការ​បញ្ជាក់​ពី​ភាគី​ជនសង្ស័យ​បាន​នៅឡើយ​ទេ​ ថា​ ពិត​ជា​បាន​ប្រព្រឹត្ត​ដូច​បណ្តឹង​ចោទប្រកាន់​ដែរឬអត់​ ? ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print