កាលពីដើមឆ្នាំ២០១៨អាមេរិកបានចាប់ផ្តើមសាកល្បង ឆ្ពោះទៅកាន់សមុទ្រទឹកកកដោយមានគម្រោងបង្កើនទីតាំងយោធានៅទីនោះ ។ រុស្ស៊ីក៏មានការបារម្ភដោយ មើលឃើញថា អាមេរិក កំពុងអភិវឌ្ឍន៍សមត្ថភាពយោធារបស់ខ្លួន ត្រៀមសម្រាប់សង្រ្គាមក្នុងដែនទឹកដ៏ត្រជាក់ជាងគេបំផុតនៅក្នុង ពិភពលោកមួយនេះ។
ជុំវិញផែនការនេះដែរ Washington Times មេបញ្ជាការកងឆ្មាំសមុទ្រអាមេរិក លោក ផូល ហ្ស៊ូគុន (Paul Zukunft) បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនពិតជាកំពុងស្វែងរក ការអភិវឌ្ឍសមត្ថភាពនាវាបំបែកទឹកកករបស់ខ្លួន ជាមួយការបំពាក់គ្រាប់មីស៊ីលពិតមែន។ «យើងត្រូវតែសម្លឹងមើលពីភាពខុសគ្នា នូវអ្វីដែលនាវាបំបែកទឹកកកបាននិងកំពុងធ្វើ ពីព្រោះពិតណាស់យើងត្រូវការវា ដើម្បីរក្សាទីតាំង ទម្ងន់ និងឥទ្ធិពលរបស់យើង»។
មេបញ្ជាការឆ្មាំដែនសមុទ្រអាមេរិកខាងលើនេះ ក៏បានបន្ថែមទៀតដែរថា សហរដ្ឋអាមេរិកគួរតែបំពាក់គ្រាប់មីស៊ីលនៅលើនាវាបំបែកទឹកខណៈពិភពលោកត្រូវបានគេរំពឹងថា អាចនឹងមានការផ្លាស់ប្ដូរពី ០៥ ឬ ១៥ឆ្នាំខាងមុខ។
ប៉ុន្តែក្រោយមួយឆ្នាំនៃការខិតរបស់កម្លាំងទាហានអាមេរិក គឺដូចជាបានបរាជ័យទាំងស្រុង នាវាបំបែកផ្ទាំងទឹកកកមួយគ្រឿង ខូច និងមួយគ្រឿងទៀត កំពុងជួសជុល ។ ចំណុចទាំងនោះហើយបានជាក្រុមអ្នកវិភាគបានលើកឡើងថា មហាអំណាចយោធាអាមេរិក បានត្រឹមតែឈរមើលមិនអាចប្រជែងជាមួយរុស្ស៊ីនៅតំបន់អាក់ទិក(ប៉ូលខាងជើងផែនដី) រុស្ស៊ីបានបង្កើនសកម្មភាពសាងសង់ទីតាំងយោធា ពង្រីកកម្លាំង សព្វាវុធ នៅតំបន់ទឹកកកអាក់ទិក (ប៉ូលខាងជើងផែនដី) ដើម្បីពង្រីកការគ្រប់គ្រងនៅទីនោះដែលមានធនធានធម្មជាតិប្រេង ឧស្ម័នយ៉ាងច្រើន ។
អាមេរិកមិនចង់ឲ្យតំបន់អាក់ទិកធ្លាក់ចូលក្នុងដៃរុស្ស៊ីនោះឡើយ ប៉ុន្តែអាមេរិកមិនមានសម្ថភាពនៅក្នុងការគ្រប់គ្រងដែនសមុទ្រទឹកកកដូចជាកម្លាំងទាហានរុស្ស៊ី ដែលសមទៅនឹងអាកាសធាតុត្រជាក់នោះ ។ អាមេរិកបានគ្រប់គ្រងមហាសមុទ្រធំៗលើពិភពលោកដោយក្រុមនាវាផ្ទុកយន្តហោះរបស់ខ្លួនប៉ុន្តែមិនហានប្រថុយនៅតំបន់អាក់ទិកឡើយ ។
កន្លងមកកម្លាំងទាហានជើងទឹកអាមេរិកបានឡើងគម្រោង ធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅប៉ូលខាងជើងផែនដី ដែលមានឈ្មោះថា«សេរីភាពដែនសមុទ្រ » ប៉ុន្តែក្រោយមកក៏បានលុបចោលវិញ មិនហានប្រថុយនិង អាកាសធាតុនៅទីនោះ ។ មេបញ្ជាការកងទ័ពជើងទឹកអាមេរិក Paul Zukunft បានលើកឡើងថា នាវា បំបែកទឹកកក Polar Star តែមួយគត់របស់អាមេរិក ធ្វើសកម្មភាពដោយមិនមានជំនឿចិត្តខ្ពស់នោះឡើយ ដូច្នេះប្រសិនបើ មានរឿង អាក្រក់កើតឡើងនោះ វិធីសាស្ត្រដោះស្រាយតែមួយគត់គឺ អំពាវនាវ ឲ្យទាហានរុស្ស៊ីជួយតែប៉ុណ្ណោះ ដោយទាហានរុស្ស៊ីមានបទពិសោធខ្ពស់ ក្នុងតំបន់ទឹកកក។
ក្រុមអ្នកឯកទេសបានលើកឡើងថា ប្រសិនបើ អាមរិកប្រថុយទៅកាន់តំបន់អាក់ទិកនោះ នឹងមិនអាចវិលត្រឡប់ចេញមកវិញបានឡើយ មានតែលះបង់ជីវិត នៅលើផ្ទាំងទឹកកកនោះ។ ប៉ុន្តែបើចងត្រឡប់មកវិញដោសុខសាន្ត ត្រូវអង្វរ អំពាវនាវឲ្យរុស្ស៊ីជួយ នៅពេលនោះរុស្ស៊ីនឹងដាក់លក្ខនជាច្រើន ដល់អាមេរិក ហើយអាមេរិកត្រូវបង្ខំចិត្ត ទទួលយក ។ ទាំងនោះអាចធ្វើឲ្យអាមេរិក ចាញ់ប្រៀបរុស្ស៊ី ជាមិនខាន។
ចំណុចខាងលើបានបង្ហាញយ៉ាងច្បាស់ថា អាមេរិក ធ្វើមហាអំណាចនៅទីណាក៏បាន មហាសមុទ្រ អាត្លងតិច ប៉ាស៊ីហ្វិក ឬ ឋានព្រះច័ន្ទ ព្រះអង្គារ … លើកលេងតែ តំបន់ អាក់ទិច ។
សមុទ្រទឹកកក អាក់ទិក មានទឹកកកគ្រប់ដណ្តប់ពីលើកម្រាស់ដល់ទៅ៦,៤ម៉ែត្រ ហើយបើនាវាឆ្លងកាត់ទីនោះត្រូវតែជានាវាទំនើបបំផុតអាចបំផ្លាញផ្ទាំងទឹកកកទាំងនោះបាន ។ អាមេរិក មាននាវាបំផ្លាញទឹកកកតែ ពីរគ្រឿងប៉ុណ្ណោះគឺ Polar Star និង Polar Sea ប៉ុន្តែមួយគ្រឿងបានខូចនិងមួយគ្រឿងទៀត កំពុងជួសជុល ។ចំណែករុស្ស៊ីវិញ មាននាវាបំផ្លាញទឹកកក រហូតដល់ទៅ៥៤គ្រឿង ជាប្រភេទទំនើបបំផុត អាចធ្វើព្យុះភ្លៀងនៅសមុទ្រ អាក់ទិកគ្រប់ពេលវេលា ដោយគ្មានប្រទេសណាមួយអាចធ្វើបាន។
តំបន់ប៉ូលខាងជើងផែនដីមានអ្វី បានជាប្រទេសមហាអំណាចចងបាន?
ភូមិសាស្ត្រតំបន់ប៉ូលខាងជើងផែនដី គឺជាតំបន់ដែលមានការប្រជេង គ្នារវាងមហាអំណាចពិភពលោក មិនចាញ់ការប្រជេងឥទ្ធិពលនៅក្នុងតំបន់ភូមិសាស្ត្រផ្សេងៗឡើយ ដើម្បីតែផលប្រយោជន៍របស់ប្រទេសមហាអំណាច ។
ប៉ុន្តែដោយសារតែតំបន់អាក់ទិកមិនមានប្រទេសណាទៅដល់មុនរុស្ស៊ី ទើបរុស្ស៊ី បានកំណត់ព្រំដី ប៉ូលខាងជើង ដែលមានទំហុំដល់ទៅ ១លាន២សែនគីឡូម៉ែត្រ ដោយបានប្រកាសនៅអង្គការសហប្រជាជាតិ ។ ដូច្នេះ ធុនធានធម្មជាតិ ដ៏សម្បូបែបនៅទីនោះ គឺជារបស់រុស្ស៊ីទាំងអស់ ក្នុងនោះមាន ថាមពលប្រេង មានដល់ទៅ ៩០ពាន់លានបារ៉ែល និង ឧស្ម័នធម្មជាតិ ៤៧ពាន់ ពាន់លានម៉ែត្រគូប ។
អាមេរិកមិនទទួលស្គល់ការប្រកាសរបស់រុស្ស៊ី ពី ដែនអធិបតេយ្យយ៉ាងធំនៅទីនោះឡើយ ប៉ុន្តែអាមេរិកមិនអាចធ្វើអ្វីបាន ដោយតំបន់នោះនៅជិតរុស្ស៊ី ជាងគេ ហើយមានតែរុស្ស៊ីប៉ុណ្ណោះដែលមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការគ្រប់គ្រងតំបន់ទឹកកក៕ សាធី