ទោះបីអាមេរិកខិតខំក៏មិនអាចប្រជែង ជាមួយរុស្ស៊ីនៅតំបន់សមុទ្រទឹកកកឡើយ

ចែករំលែក៖

កាលពីដើមឆ្នាំ​២០១៨អាមេរិកបានចាប់ផ្តើមសាកល្បង ឆ្ពោះទៅកាន់សមុទ្រទឹកកកដោយមានគម្រោងបង្កើនទីតាំងយោធានៅទីនោះ ។​ រុស្ស៊ីក៏មានការបារម្ភដោយ មើលឃើញ​ថា អាមេរិក កំពុងអភិវឌ្ឍន៍សមត្ថភាពយោធា​របស់ខ្លួន ត្រៀមសម្រាប់សង្រ្គាមក្នុងដែនទឹក​ដ៏ត្រជាក់​ជាងគេបំផុត​នៅក្នុង ពិភពលោក​មួយនេះ។
ជុំវិញផែនការ​នេះដែរ Washington Times មេបញ្ជាការ​កងឆ្មាំសមុទ្រ​អាមេរិក លោក ផូល ហ្ស៊ូគុន (Paul Zukunft) បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន​ពិតជាកំពុង​ស្វែងរក ការអភិវឌ្ឍ​សមត្ថភាព​នាវាបំបែក​ទឹកកក​របស់ខ្លួន ជាមួយការ​បំពាក់គ្រាប់​មីស៊ីលពិតមែន។ «យើងត្រូវតែ​សម្លឹងមើលពីភាព​ខុសគ្នា នូវអ្វីដែលនាវាបំបែកទឹកកក​បាននិងកំពុងធ្វើ ពីព្រោះពិត​ណាស់យើងត្រូវ​ការវា ដើម្បីរក្សា​ទីតាំង ទម្ងន់ និងឥទ្ធិពលរបស់យើង»។

មេបញ្ជាការឆ្មាំដែនសមុទ្រអាមេរិកខាងលើនេះ ក៏បានបន្ថែមទៀតដែរថា សហរដ្ឋអាមេរិក​គួរតែបំពាក់គ្រាប់​មីស៊ីលនៅលើនាវា​បំបែកទឹកខណៈពិភពលោក​ត្រូវបានគេ​រំពឹងថា អាចនឹងមាន​ការផ្លាស់ប្ដូរពី ០៥ ឬ ១៥ឆ្នាំខាងមុខ។

ប៉ុន្តែក្រោយមួយឆ្នាំនៃការខិតរបស់កម្លាំងទាហានអាមេរិក គឺដូចជាបានបរាជ័យទាំងស្រុង នាវាបំបែកផ្ទាំងទឹកកកមួយគ្រឿង ខូច​​ និងមួយគ្រឿងទៀត កំពុងជួសជុល ។ ចំណុចទាំងនោះហើយបានជាក្រុមអ្នកវិភាគបានលើកឡើងថា មហាអំណាចយោធាអាមេរិក បានត្រឹមតែឈរមើលមិនអាចប្រជែងជាមួយរុស្ស៊ីនៅតំបន់អាក់ទិក(ប៉ូលខាងជើងផែនដី) រុស្ស៊ីបានបង្កើនសកម្មភាពសាងសង់ទីតាំងយោធា ពង្រីកកម្លាំង សព្វាវុធ នៅតំបន់ទឹកកកអាក់ទិក (ប៉ូលខាងជើងផែនដី)​ ដើម្បីពង្រីកការគ្រប់គ្រងនៅទីនោះដែលមានធនធានធម្មជាតិប្រេង ឧស្ម័នយ៉ាងច្រើន ។
អាមេរិកមិនចង់ឲ្យតំបន់អាក់ទិកធ្លាក់ចូលក្នុងដៃរុស្ស៊ីនោះឡើយ​ ប៉ុន្តែអាមេរិកមិនមានសម្ថភាពនៅក្នុងការគ្រប់គ្រងដែនសមុទ្រទឹកកកដូចជាកម្លាំងទាហាន​រុស្ស៊ី ដែលសមទៅនឹងអាកាសធាតុត្រជាក់នោះ ។ អាមេរិកបានគ្រប់គ្រងមហាសមុទ្រធំៗលើពិភពលោកដោយក្រុមនាវាផ្ទុកយន្តហោះរបស់ខ្លួន​ប៉ុន្តែមិនហានប្រថុយនៅតំបន់អាក់ទិកឡើយ ។
កន្លងមកកម្លាំងទាហានជើងទឹកអាមេរិកបានឡើងគម្រោង ធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅប៉ូលខាងជើងផែនដី​ ដែលមានឈ្មោះថា​«សេរីភាព​ដែនសមុទ្រ » ប៉ុន្តែក្រោយមកក៏បានលុបចោលវិញ​ មិនហានប្រថុយនិង អាកាសធាតុនៅទីនោះ ។ មេបញ្ជាការកងទ័ពជើងទឹកអាមេរិក​ Paul Zukunft ​បានលើកឡើងថា នាវា បំបែកទឹកកក Polar Star ​តែមួយគត់របស់អាមេរិក ធ្វើសកម្មភាពដោយមិនមានជំនឿចិត្តខ្ពស់នោះឡើយ ដូច្នេះប្រសិនបើ មានរឿង អាក្រក់កើតឡើងនោះ វិធីសាស្ត្រដោះស្រាយតែមួយគត់គឺ អំពាវនាវ ឲ្យទាហានរុស្ស៊ីជួយតែប៉ុណ្ណោះ​ ដោយទាហានរុស្ស៊ីមានបទពិសោធខ្ពស់ ក្នុងតំបន់ទឹកកក។
ក្រុមអ្នកឯកទេសបានលើកឡើងថា ប្រសិនបើ អាមរិកប្រថុយទៅកាន់តំបន់អាក់ទិកនោះ នឹងមិនអាចវិលត្រឡប់ចេញមកវិញបានឡើយ មានតែលះបង់ជីវិត នៅលើផ្ទាំងទឹកកកនោះ​។ ប៉ុន្តែបើចងត្រឡប់មកវិញដោសុខសាន្ត ត្រូវអង្វរ អំពាវនាវឲ្យរុស្ស៊ីជួយ នៅពេលនោះរុស្ស៊ីនឹងដាក់លក្ខនជាច្រើន ដល់អាមេរិក ហើយអាមេរិកត្រូវបង្ខំចិត្ត ទទួលយក ។ ទាំងនោះអាចធ្វើឲ្យអាមេរិក ចាញ់ប្រៀបរុស្ស៊ី ជាមិនខាន។
ចំណុចខាងលើបានបង្ហាញយ៉ាងច្បាស់ថា អាមេរិក ធ្វើមហាអំណាចនៅទីណាក៏បាន មហាសមុទ្រ អាត្លងតិច ប៉ាស៊ីហ្វិក ឬ ឋានព្រះច័ន្ទ ព្រះអង្គារ … លើកលេងតែ តំបន់ ​អាក់ទិច ។
សមុទ្រទឹកកក អាក់ទិក មានទឹកកកគ្រប់ដណ្តប់ពីលើកម្រាស់ដល់ទៅ​៦,៤ម៉ែត្រ​ ​ ហើយបើនាវាឆ្លងកាត់ទីនោះត្រូវតែជានាវាទំនើបបំផុតអាចបំផ្លាញផ្ទាំងទឹកកកទាំងនោះ​បាន ។ អាមេរិក មាននាវាបំផ្លាញទឹកកកតែ ពីរគ្រឿងប៉ុណ្ណោះគឺ​ Polar Star និង​ Polar Sea ប៉ុន្តែមួយគ្រឿងបានខូច​និងមួយគ្រឿងទៀត កំពុងជួសជុល ។ចំណែករុស្ស៊ីវិញ មាននាវាបំផ្លាញទឹកកក រហូតដល់ទៅ​៥៤គ្រឿង ជាប្រភេទទំនើបបំផុត អាចធ្វើព្យុះភ្លៀងនៅសមុទ្រ អាក់ទិកគ្រប់ពេលវេលា ដោយគ្មានប្រទេសណាមួយអាចធ្វើបាន​។
តំបន់ប៉ូលខាងជើងផែនដីមានអ្វី បានជាប្រទេសមហាអំណាចចងបាន?
ភូមិសាស្ត្រតំបន់ប៉ូលខាងជើងផែនដី​ គឺជាតំបន់ដែលមានការប្រជេង គ្នារវាងមហាអំណាចពិភពលោក មិនចាញ់ការប្រជេងឥទ្ធិពលនៅក្នុងតំបន់ភូមិសាស្ត្រផ្សេងៗឡើយ​ ដើម្បីតែផលប្រយោជន៍របស់ប្រទេសមហាអំណាច ។
ប៉ុន្តែដោយសារតែតំបន់អាក់ទិកមិនមានប្រទេសណាទៅដល់មុនរុស្ស៊ី​ ទើបរុស្ស៊ី បាន​កំណត់​ព្រំដី ប៉ូលខាងជើង ដែលមានទំហុំដល់ទៅ ១លាន២សែនគីឡូម៉ែត្រ​ ដោយបានប្រកាសនៅអង្គការសហប្រជាជាតិ ។ ដូច្នេះ ធុនធានធម្មជាតិ ដ៏សម្បូបែបនៅទីនោះ គឺជារបស់រុស្ស៊ីទាំងអស់ ក្នុងនោះមាន​ ថាមពលប្រេង មានដល់ទៅ ៩០ពាន់លានបារ៉ែល និង ឧស្ម័នធម្មជាតិ ៤៧ពាន់ ពាន់លានម៉ែត្រគូប ។
អាមេរិកមិនទទួលស្គល់​ការប្រកាសរបស់រុស្ស៊ី ពី ដែនអធិបតេយ្យយ៉ាងធំនៅទីនោះឡើយ ប៉ុន្តែអាមេរិកមិនអាចធ្វើអ្វីបាន ដោយតំបន់នោះនៅជិតរុស្ស៊ី ជាងគេ ហើយមានតែរុស្ស៊ីប៉ុណ្ណោះដែលមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការគ្រប់គ្រងតំបន់ទឹកកក៕   សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print