តួកគី ចាប់ឃុំខ្លួនទាហានជាង ១០០នាក់​ជាប់ពាក់ព័ន្ធការធ្វើរដ្ឋប្រហារឆ្នាំ​២០១៦

ចែករំលែក៖

កម្លាំងទាហានប្រមាណ​១០០នាក់សង្ស័យជាប់ពាក់ព័ន្ធនិងបណ្តាញយោធាធ្វើរដ្ឋប្រហាររបស់​លោក​ Fethullah Gulen ដែលកំពុងភៀសខ្លួន​រស់នៅក្នុងទឹកដីអាមេរិក ។ បណ្តាញផ្សព្វផ្សាយព័ត៌មានទួកគីកាលពីថ្ងៃទី៧ មករា បញ្ជាក់ថា រដ្ឋអាជ្ញានៅក្នុងប្រទេសនេះបានបញ្ជាឲ្យឃុំខ្លួនទាហាន១០០នាក់ ដែលជាប់ពាក់ព័ន្ធជាមួយបណ្តាញធ្វើរដ្ឋប្រហារមិនបានសម្រេចកាលពីឆ្នាំ២០១៦នោះ ។
រដ្ឋអាជ្ញាតួកគីបញ្ជាក់ថា ការឃុំខ្លួនទាហានខាងលើនេះ បន្ទាប់ពីលទ្ធផល ភស្តុតាង ការស៊ើបអង្កេតលើការសន្ទនាគ្នា តាមទូរស័ព្ទ រវាងសមាជិកបណ្តាញ Fethullah Gulen ។
ប៉ូលិសតួកគីបានឆ្មក់បង្ក្រាបជាប្រចាំ ប្រឆាំងទៅលើអ្នកគាំទ្របណ្តាញ Gulen តាំងពីខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីរដ្ឋប្រហារមិនបានសម្រេច សម្លាប់មនុស្សជាង២៥០នាក់ ។ មេដឹកនាំសាសនា Gulen ដែលកំពុងរស់នៅអាមេរិក បានច្រានចោលពាក់ព័ន្ធករណីរដ្ឋប្រហាររដ្ឋាភិបាលតួកគីនោះ ។
សូមបញ្ជាក់ថា មនុស្សជាង៧៧.០០០នាក់ត្រូវបានឃុំខ្លួន និងខ្លះបន្តជំនុំជម្រះទោស ខណៈដែលបុគ្គលិកស៊ីវិល១៥០.០០០នាក់ រួមមានយោធា និងអ្នកកាន់មុខងារដទៃផ្សេងទៀត ត្រូវបានដកហូតតួនាទី ដោយចោទប្រកាន់ថា បានចូលរួមអំពើរដ្ឋប្រហារមិនបានសម្រេច ។ ប្រតិបត្តិការរបស់តួកគីនេះ នាំឲ្យមានការរិះគន់ជាសាកលផងដែរ ។
ក្រុមសិទ្ធិមនុស្សតួកគី បានសម្តែងការព្រួយបារម្ភទៅលើសកម្មភាពបង្ក្រាប ការឆ្មក់ទៅលើរបស់រដ្ឋាភិបាល ដោយលើកឡើងថា លោកប្រធានាធិបតី Tayyip Erdogan បានប្រើលេសនេះបង្ក្រាបទៅលើដៃគូប្រឆាំងរបស់ខ្លួន ។
រដ្ឋាភិបាលតួកគីនិយាយថា ចាំបាច់ត្រូវតែមានវិធានការសន្តិសុខចំពោះមុខបញ្ហាដែលទួរគីកំពុងប្រឈមមុខសព្វថ្ងៃនេះ ៕ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print